Wow ទិញមួយបានពីរ! រាល់ការជាវ Huawei Y7a តម្លៃ $189 ឬ Huawei Y7p តម្លៃ $159 និងទទួលបានអាំងប៉ាវពិសេស Huawei Gift Box $49 និង កាបូបស្ពាយម៉ាកហួវៃដ៏ស្រស់ស្អាត
បច្ចេកវិទ្យា February 5, 2021 Liny Chan

ឈានជើងចូលឆ្នាំថ្មីហើយ តើនៅបន្តប្រើប្រាស់ទូរស័ព្ទចាស់ ថតរូបព្រាល ថ្មលែងកាន់ អ៊ីនធឺណែតដើរយឺតដូចអណ្តើក ធ្វើឲ្យរាំស្ទះការងារដល់ណាទៀត? ប្រញាប់ឡើងស៊េរីទូរស័ព្ទថ្មី Huawei Y7a តម្លៃ$189 ឬ Huawei Y7p តម្លៃ $159 ទាន់មានអាំងប៉ាវពិសេស Huawei Gift Box តម្លៃ$49 និង កាបូបស្ពាយម៉ាកហួវៃ យកហេងឆ្នាំថ្មីប្រពៃណីចិនខាងមុខនេះ។ ការផ្តល់ជូនពិសេសនេះ នឹងចាប់ផ្តើមពីថ្ងៃទី 05 រហូតដល់ 21 កុម្ភៈ 2021 អាស្រ័យហេតុនេះសូមប្រញាប់រួសរាន់ទៅកាន់ហាងលក់ទូរស័ព្ទដៃនានាដែលស្ថិតនៅក្បែរលោកអ្នកជាងគេទូទាំងប្រទេស។

អាំងប៉ាវពិសេសសម្រាប់អតិថិជន និងអ្នកគាំទ្រ ស្មាតហ្វូនស៊េរីថ្មី Huawei Y7a ឬ Huawei Y7p នោះគឺ Huawei Gift Box តម្លៃ $49 ដែលមាន Wireless Charging Table Lamp ពិតជាល្អមែនទែនសម្រាប់ការប្រើប្រាស់នៅក្នុងបន្ទប់គេងនៅពេលយប់, Retractable USB គឺជាខ្សែ USB ងាយស្រួលដាក់តាមខ្លួន ហើយមានកញ្ចកសម្រាប់ឆ្លុះមុខថែមទៀតផង និង Storage Bag ជាកាបូបតូចខ្យូតសម្រាប់ដាក់សម្ភារៈប្រើប្រាស់ដូចជា USB, ឆ្នាំងសាក ឬទូរស័ព្ទ ជាដើម។

សូមរំលឹកថា Huawei Y7a មិនត្រឹមតែមានភាពលេចធ្លោនៃការឌីហ្សាញ និងជម្រើសពណ៌ស្អាតប៉ុណ្ណោះទេ តែថែមទាំងមានល្បឿនសាកថ្មលឿនដូចរន្ទះ 22.5វ៉ាត់ សាក30នាទី ប្រើពេញ ១ថ្ងៃ ថាមពលថ្មយក្សទំហំ 5000 មីលីអំពែម៉ោង បំពាក់កាមេរ៉ាក្រោយ AI បួនគ្រាប់ 48មេហ្គាភិកស៊ែល អាចថតរូបច្បាស់ស្អាតគ្រប់ប្លង់ មិនថាព្រឹកថ្ងៃយប់។ ចំណែកឯកាមេរ៉ាមុខវិញ ជាកាមេរ៉ា ទម្លុះអេក្រង់ចំកណ្តាល មានសមត្ថភាព ថតរូបស៊ែលហ្វីច្បាស់ស្អាត បែបធម្មជាតិមិនសលើស មានអេក្រង់ខ្នាតយក្សទំហំ 6.67 អ៊ីញ ធំពេញភ្នែកផលិតឡើងជាពិសេសសម្រាប់អ្នកលេងហ្គេមជាមួយកម្រិតច្បាស់ FHD+ ត្រជាក់ភ្នែក ភ្ជាប់បច្ចេកវិទ្យាការពារភ្នែក TUV របស់ប្រទេសអាល្លឺម៉ង់ និងមានអង្គផ្ទុកនិន្នន័យធំរហូតដល់ 128 ជីហ្គាបៃ អាចផ្ទុកឯកសារ រូបភាពវីដេអូបានច្រើនសន្ធឹកសន្ធាប់ អស់បារម្ភរឿងថតរូបច្រើន និងដាក់ហ្គេមធំ ដោយមិនចាំបាច់ហត់លុបចោល។

Huawei Y7p 2021 ត្រូវបានក្រុមហ៊ុនធ្វើការអាប់ដេតជាមួយនឹងឌីហ្សាញបែបស៊ីវិល័យ ផ្គួបពណ៌ត្រូវចិត្ត គឺពណ៌ខ្មៅ និងពណ៌បៃតងបែកខៀវ មានអេក្រង់កាន់តែធំ 6.39” ប្រជ្រុយកាន់តែតូច (Punch FullView Display) បង្ហាញរូបភាពច្បាស់ បំពាក់ បំពាក់នូវកាមេរ៉ា AI 3គ្រាប់ 48MP ដែលមានកាមេរ៉ាមេ 48MP សម្រាប់ថតរូបប្លង់ទូទៅកម្រិតអាជីព កាមេរ៉ាទី2 ទំហំ8MP សម្រាប់ថតប្លង់ទូលាយ កាមេរ៉ាចុងក្រោយទំហំ 2 MP សម្រាប់ថតរូបព្រាលផ្ទៃខាងក្រោយដាច់ស្អាតល្អ។

Huawei Y7p 2021 មានរ៉េម 4GB អង្គផ្ទុកទិន្នន័យ 64GB ថាមពលថ្ម 4000mAh គ្រប់គ្រាន់សម្រាប់ចាក់វីដេអូជាប់គ្នា 22ម៉ោង, ចាក់បទចម្រៀង 111ម៉ោង និងលេងអ៊ីនធឺណែតជាប់គ្នារហូតដល់ទៅ 20ម៉ោង ដោយមិនបាច់ខ្វល់ស្ពាយ Power Bank តាមខ្លួននាំតែហត់។ មាន Huawei Y7a ឬ Y7p 2021 ក្នុងដៃ ចង់ប្រើប្រាស់កម្មវីធីអ្វីក៏បាន ងាយស្រួលទាញយកកម្មវិធីល្បីៗរហ័សទាន់ចិត្តពី ហួវៃ អេបហ្គាល់ឡឺរី (Huawei AppGallery) និង ផេតថលសឺច (Petal Search)។ កាន់តែពិសេសមាន ផេតថល ម៉េប (Petal Maps) ងាយស្រួលកំណត់ទិសដៅធ្វើដំណើរលឿនរហ័សទាន់ចិត្ត ហើយឆាប់ៗនេះបងៗក៏នឹងអាចភ្លក់បទពិសោធន៍ថ្មីគឺ ហួវៃដុក (Huawei Docs) Power Point, World, Excel -ល- ។

ដូច្នេះជាវ Huawei Y7a តម្លៃ $189 ឬ Y7p 2021 តម្លៃ $159 នឹងទទួលបានអាំងប៉ាវពិសេស Huawei Gift Box តម្លៃ $49និងកាបូបស្ពាយម៉ាកហួវៃ យកហេងឆ្នាំថ្មី ការផ្តល់ជូននេះផុតកំណត់ត្រឹមថ្ងៃទី 21 កុម្ភៈ 2021 សូមកុំឲ្យឱកាសល្អនេះកន្លងផុតទៅដោយងាយៗ។