បច្ចេកវិទ្យា

ក្រុមហ៊ុន Nokia គ្រោងផលិតទូរស័ព្ទ Nokia 3650 ឡើងវិញ

BY
Pheakdey
February 5, 2021

ក្រោយពីធ្លាក់ប្រជាប្រិយភាពនៅក្នុងទីផ្សារទូរស័ព្ទមួយរយៈមក នៅប៉ុន្មានឆ្នាំចុងក្រោយនេះក្រុមហ៊ុនផលិតទូរស័ព្ទ Nokia បានចេញលក់នូវទូរស័ព្ទស៊េរីថ្មីៗជាច្រើនដើម្បីតម្រូវទៅតាមទីផ្សារ ខណៈក្រុមហ៊ុនក៏បានចេញលក់នូវប្រភេទទូរស័ព្ទស៊េរីចាស់ដែលធ្លាប់ជាប់តំណែងជាកំពូលទូរស័ព្ទកាលពីជំនាន់ផងដែរ។ ជាក់ស្តែងបើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មានបច្ចេកវិទ្យា Gadget Match បានឲ្យដឹងថា ក្រុមហ៊ុន Nokia​​ គ្រោងនឹងចេញលក់ឡើងវិញនូវទូរស័ព្ទ Nokia 3650 ដោយរក្សានូវរូបរាងចាស់របស់ទូរស័ព្ទប្រភេទនេះ តែបំពាក់នូវបច្ចេកវិទ្យាថ្មីទំនើបជាងមុន។

គួរម្លឹកថាកាលពីអំឡុងឆ្នាំ 2003 ទូរស័ព្ទ Nokia 3650 បានក្លាយជាទូរស័ព្ទល្អបំផុតនៅក្នុងទីផ្សារទូរស័ព្ទជុំវិញពិភពលោក ព្រោះតែវាមានកាមេរ៉ាធំអាចថតរូបបានច្បាស់ជាងទូរស័ព្ទផ្សេងទៀត ហើយរូបរាងរបស់វាវិញក៏ត្រូវបានរចនាឡើងស្អាតប្លែកពីទូរស័ព្ទទូទៅផងដែរ។ គេនៅមិនទាន់ដឹងច្បាស់ថា Nokia 3650 ស៊េរីថ្មីនឹងមានបច្ចេកវិទ្យាទំនើបកម្រិតណាហើយអាចវាយលុកក្នុងទីផ្សារបានខ្លាំងប៉ុណ្ណានោះទេ តែគេជឿថា សម្រាប់ប្រិយមិត្តរបស់ Nokia កាលពីអំឡុងសតវត្សទី ២០ នឹងមានការចាប់អារម្មណ៍ចំពោះទូរស័ព្ទម៉ូដែលនេះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Gadget Match

Share This Post: