ខ្មែរណូត

ស្វែងរក

  • សិល្បៈ

    បទថ្មី “Gang Gang” របស់លោក ព្រាប សុវត្ថិ និពន្ធដោយកូនពៅ ត្រូវបានក្រុម DJ បរទេសយកទៅធ្វើវីដេអូ Reaction កក្រើកពេញ youtube

    BY Liny Chan February 8, 2021
    បទថ្មី “Gang Gang” របស់លោក ព្រាប សុវត្ថិ និពន្ធដោយកូនពៅ ត្រូវបានក្រុម DJ បរទេសយកទៅធ្វើវីដេអូ Reaction កក្រើកពេញ youtube

    កាលពីសប្ដាហ៍មុនកំពូលតារាចម្រៀង ព្រាប សុវត្ថិ បានចេញបទថ្មី ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ និងក្រុមតារាចម្រៀងជាពិសេសគឺក្រុមតារាចម្រៀងរ៉េបក្នុងស្រុក។ ជាមួយគ្នានេះដែរ ក្រៅពីទទួលបានចាប់អាមរ្មណ៍នៅក្នុងប្រទេស បទថ្មីដែលមានចំណងជើងថា “Gang Gang” នេះ ក៏ទទួលបានការចាប់អារម្មណ៍ពីជនជាតិបរទេសដែលធ្វើ Reaction លើបទចម្រៀងខ្មែរជាច្រើន ហើយនេះក៏ជាលើកទី១ ដូចគ្នា ដែលពួកគេបានធ្វើវីដេអូ Reaction លើបទចម្រៀងរបស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ​ លើបទ “Gang Gang” ដែលនិពន្ធឡើងដោយកូនប្រុសពៅរបស់លោក។

    បទ “Gang Gang” នេះ ចេញភ្លាមបានធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំង ដោយសារតែនេះជាលើកទី១ ដែលកំពូលតារាចម្រៀងល្បីឈ្មោះប្រមាណ ២ទសវត្សរ៍រូបនេះ ចេញបទចម្រៀងប្រភេទ Hip Hop នៅដើមឆ្នាំ ២០២១ នេះ។ ភ្លាមៗ បានធ្វើឲ្យក្រុមតារាចម្រៀងរ៉េប សម្ដែងការចាប់អារម្មណ៍ ភ្ញាក់ផ្អើល និងស្ទើរមិនគួរឲ្យជឿ។ ក្នុងនោះដែរ សូម្បីលោក ងួន ចាន់ដេវីដ តារារ៉េបពេញនិយមមួយរូបក៏បានបញ្ចេញសារក្នុងន័យថា លោកនឹងទៅរកស៊ីបញ្ចូលបទភ្លេងវិញ ប្រសិនបើតារារៀមច្បងបានលុកលុយមកដល់សិល្បៈចម្រៀង រ៉េប ទៅហើយ។ ជាមួយគ្នានេះដែរប្រិយមិត្តរបស់លោក ព្រាប សុវត្ថិ ផ្ទាល់ក៏ភ្ញាក់ផ្អើល និងមិនគិតថាកំពូលតារាចម្រៀងរបស់ពួកគេអាចឈានមកលុកលុយបទប្រភេទនេះឡើយ។

    គួរបញ្ជាក់ផងដែរថា ចាប់តាំងពីឈានជើងចូលទៅក្នុងផលិតកម្មថ្មីមក ឃើញថាកំពូលតារាចម្រៀងប្រចាំប្រទេស គឺលោក ព្រាប សុវត្ថិ ហាក់ទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រិយមិត្ត ដោយបានចេញបទចម្រៀងជាហូរហែ មានគ្រប់ចង្វាក់ មានគ្រប់ស្តាយ៍។ ជាមួយគ្នានេះ បើទោះបីជាលោក ព្រាប សុវត្ថិ ទើបតែចេញបទថ្មីបែប Hip Hop ក៏ដោយក៏តារាចម្រៀងជើងចាស់នៅតែធ្វើបានល្អ និងបានទទួលការសរសើរជាច្រើនផងដែរ។ ជាងនេះទៅទៀត ប្រិយមិត្តខ្លះ លើកឡើងថា លោក រ៉េប បានញាប់ជាងតារារ៉េបអាជីពទៅទៀត ដែលចំណុចនេះហើយបានល្បីសុះសាយទៅដល់ក្រុមធ្វើ Reaction បរទេសរហូតពួកគេចេញមក Reaction លើបទរបស់លោក ព្រាប សុវត្ថិ ជាលើកដំបូង។

    ក្រុមនោះគេឃើញមានជនជាតិ អាមេរិក ៣នាក់ យកមកធ្វើ Reaction ដែរ ប៉ុន្តែមិនដឹងពួកគេនិយាយអ្វីខ្លះនោះទេ។ ប៉ុន្តែអ្នកធ្វើ Reaction ជាជនជាតិខ្មែរមួយរូបបានលើកឡើងថា បទរបស់កំពូលតារាចម្រៀងរូបនេះ ពិតជាផ្ទុះខ្លាំងហើយថា អ្វីដែលលោក ព្រាប សុវត្ថិ បានធ្វើគឺថាមានភាព ខុសប្លែកខ្លាំងមែនទែន!​ចង់ដឹងការធ្វើ Reaction របស់ពួកគេយ៉ាងណានោះ តោះទៅទស្សនាវីដេអូពួកគេទាំងអស់គ្នា៖

    Share This Post:
    MPO4D jitutoto mpo4d Mpoplay