ជាផ្លូវការហើយ foodpanda នឹងមកដល់ក្រុងប៉ោយប៉ែតជាមួយ និងរង្វាន់យ៉ាងច្រើន
នាថ្ងៃទី 9 ខែកុម្ភៈ ឆ្នាំ 2021 នេះ foodpanda ដែលត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុនដឹកជញ្ជូនអាហារយ៉ាងរហ័សទាន់ចិត្តនោះ បានមកដល់ប៉ោយប៉ែតហើយ។ ម្យ៉ាងវិញទៀត លើសពីក្រុមហ៊ុនដឹកជញ្ជូនអាហារ foodpanda ក៏បានពង្រីកបន្ថែមសេវាកម្ម Pick-Up ទៅយកអាហារខ្លួនឯងក្នុងរយៈពេល 15 នាទី និងសេវាកម្មកុម្ម៉ង់ទិញតាមហាងទំនិញផ្សេងៗផងដែរ។

មិនត្រឹមតែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងក្លានៅក្មុងប្រទេសកម្ពុជាតែប៉ុណ្ណោះទេ foodpanda ក៏ជាកម្មវិធីកុម្ម៉ងអាហារឆ្លាតវៃនៅលើទូរស័ព្ទដៃដែលមានការគាំទ្រយ៉ាងច្រើនក្នុងតំបន់អាស៊ីដោយសារសេវាកម្មដឹកជញ្ជូនរហ័សទាន់ចិត្ត ជម្រើសអាហារដ៏សម្បូរបែប និងការផ្ដល់ជូនប្រូម៉ូសិនឥតឈប់ឈរ។

យោងតាមលោក ដេវីដ លី នាយកគ្រប់គ្រង់ប្រចាំប្រទេស របស់ក្រុមហ៊ុន ឌីលីវេរី ហេរ៉ូ (ខេមបូឌា) ឯ.កបានមានប្រសាសន៍ថា ៉៉យើងពិតជាមានក្តីរីករាយខ្លាំងណាស់ ដែលក្រុមហ៊ុន ឌីលីវើរី ហេរ៉ូ (ខេមបូឌា) ឯ.ក ឬ ហៅថា ហ្វូតផេនដា (foodpanda) បានពង្រើកអាជីវកម្មរបស់ខ្លួនដោយបើកសាខាថ្មី នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនេះ។ ដោយផ្អែកលើនិន្នាការទីផ្សារបច្ចុប្បន្នក្រុមហ៊ុនយើងបាននាំមកនូវបច្ចេកវិទ្យាថ្មីចូលមកប្រទេសកម្ពុជា ក៏ដូចជាបទពិសោធន៍ថ្មីផងដែរជូនដល់អតិថិជនទាំងអស់ក្នុងការកុម្ម៉ងអាហារដែលខ្លួនចូលចិត្តតាមហាងនានា តាមកម្មវិធី foodpanda។ ៉៉

ក្នុងឱកាសបើកសម្ពោធថ្មីនេះ foodpanda មានការផ្ដល់ជូនយ៉ាងច្រើនជូនអ្នកប៉ោយប៉ែតដូចជា៖
– ការដឹកជញ្ជូនយ៉ាងឆាប់រហ័សការបញ្ចុះតម្លៃ 50% រហូតដល់ $3 សម្រាប់ការកម្ម៉ង់ចាប់ពី $4 ឡើងទៅ ដោយប្រើប្រាស់កូដ “HELLOPPT” និងការបញ្ចុះតម្លៃបន្ថែមជាច្រើនទៀត
– ម្យ៉ាងវិញទៀតហាងអាហារពិសេសៗ ល្បីៗ ប្រចាំក្រុងប៉ោយប៉ែតក៏មាននៅលើ foodpanda ដែរដូចជា
– The Pizza Company
– Pokis Milk Tea
– Korean Seoul BBQ
– Memory Coffee
– CEN CHA
លើសពីនេះទៅទៀតសម្រាប់អ្នកប៉ោយប៉ែតដែលជាអតិថិជនថ្មីទាំងអស់តែម្តងនឹងមានឱកាសឈ្នះរង្វាន់យ៉ាងច្រើនដូចជា៖
ទូរស័ព្ទ iPHONE 12 Pro ចំនួួន ១រង្វាន់
– JBL Go 2 ចំនួន ២រង្វាន់
– នាឡិកាដៃ Mi Band 5 ចំនួួន ៣រង្វាន់

គួរបញ្ជាក់ផងដែរថា ការចាប់រង្វាន់នេះនឹងធ្វើឡើងនៅថ្ងៃទី 9 ខែកុម្ភៈ រហូតដល់ ថ្ងៃទី 9 ខែមីនា ឆ្នាំ 2021 សរុបមួយខែពេញតែម្តង។ អុីចឹង កុំភ្លេចដោនឡូតកម្មវិធី foodpanda ផងណា ដើម្បីមានឱកាសឈ្នះរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់។


