ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    បន្ដិចទៀត អ្នកអាចតភ្ជាប់មិត្តភក្ដិដែលមានលើ Instagram ជាមួយនឹង Messenger បាន

    BY Khmernote Media July 18, 2018
    បន្ដិចទៀត អ្នកអាចតភ្ជាប់មិត្តភក្ដិដែលមានលើ Instagram ជាមួយនឹង Messenger បាន

    ក្រុមហ៊ុន Facebook បានអភិវឌ្ឍន៍ខ្លួនឲ្យក្លាយទៅជាក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស ដែលធំជាងគេលើពិភពលោកហើយ ប៉ុន្ដែស្របពេលជាមួយនឹងជោគជ័យនេះ ក្រុមហ៊ុនក៏មិនបញ្ឈប់ការខិតខំប្រឹងប្រែង និងរកអ្វីដែលថ្មីដែរ។ ដោយឡែក កាលពីពេលថ្មីៗនេះ យើងទទួលបានដំណឹងមួយដែលថា ក្រុមហ៊ុននេះហាក់ដូចជាកំពុងព្យាយាមរកវិធីសាស្ត្រក្នុងការតភ្ជាប់រវាង Instagram និង Facebook ឲ្យកាន់តែមានប្រសិទ្ធភាព ពោលគឺសម្រាប់មិត្តភក្ដិដែលមាននៅលើ Instagram និងអាចភ្ជាប់មកកាន់ Messenger បាន។

    គួរបញ្ជាក់ផងដែរថា អ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួននៅតែមានការយល់ច្រលំលើដំណើរការនេះ ព្រោះថ្វីបើកម្មវិធី Facebook Messenger អនុញ្ញាតឲ្យអ្នកដាក់បន្ថែមគណនី Instagram មែនពិត ប៉ុន្ដែវាមិនអាចតភ្ជាប់គ្នាបានឡើយ។ ជាមួយនឹងការអភិវឌ្ឍថ្មី នឹងលុបបំបាត់មីនុយ Basic Instagram Account ដែលអ្នកប្រើប្រាស់អាចរកឃើញបាននៅលើ Profile ក្រោមមីនុយ People ដែលមានភ្ជាប់មកជាមួយនឹងពាក្យថា Sync contacts និង Blocked people។ ពេលអ្នកធ្វើការភ្ជាប់គណនី Instagram ជាមួយនឹង Messenger ហើយ អ្នកនឹងអាចចូលទៅកាន់ Messenger របស់មិត្តភក្ដិណាមួយ តាមរយៈ Instagram បាន។

    Fu

    ប្រភព៖ beebom

    Share This Post:
    MPO4D jitutoto mpo4d Mpoplay