សិល្បៈ

តោះទាយសាកមើល ទេសភាពដ៏ស្រស់ស្អាតក្នុងបទ “មាន់កម្សត់” ថតនៅតំបន់ទេសចរណ៍មួយណាដែរ?

BY
Liny Chan
February 9, 2021

ជារៀងរាល់ឆ្នាំ ខណៈពេលដែលបុណ្យចូលឆ្នាំប្រពៃណីខ្មែរខិតជិតចូលមកដល់ យើងសង្កេតឃើញថានៅតាមផលិតកម្មនានាតែងតែចេញចម្រៀងដើម្បអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ក៏ដូចជាបម្រើអារម្មណ៍ និងសម្រាប់បងប្អូនរាំលេងកម្សាន្ត។ យ៉ាងណាមិញ កាលពីពេលថ្មីៗនេះផលិតកម្ម Galaxy Navatra បានបញ្ចេញអាល់ប៊ុមចូលឆ្នាំថ្មីដំបូងរបស់ខ្លួន ដែលសុទ្ធសឹងតែជាបទបែបសប្បាយៗ មានគ្រប់ចង្វាក់ និងសម្រាប់រាំលេងកម្សាន្ត។

ក្នុងចំណោមអាលប៊ុមចូលឆ្នាំថ្មី របស់ផលិតកម្ម បទនីមួយហាក់ដូចជា ទទួលបានការគាំទ្រយ៉ាងខ្លាំង ហើយក្នុងនោះបទចម្រៀងថ្មីដែលមានចំណងជើងថា “មាន់កម្សត់” ដែលជាការច្រៀងរួមគ្នារបស់កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ និងកញ្ញា តន់ ចន្ទ សីម៉ា បានក្លាយជាបទចម្រៀងដែលទទួលបានការគាំទ្រ និងការចាប់អារម្មណ៍មិនធម្មតាដែរ ដោយមានអ្នក viewsជា ច្រើនលានដងត្រឹមតែរយៈពេលដ៏ខ្លីប៉ុណ្ណោះ។ អ្វីដែលជាការចាប់អារម្មណ៍ក្រៅពីទឹកដមសំនៀងឆ្លើយឆ្លងដ៏ពីរោះរណ្ដំរបស់កំពូលតារា ចម្រៀងទាំងពីរ តើប្រិយមិត្តមានចាប់អារម្មណ៍លើទេសភាពនៃតំបន់ទេសចរណ៍ក្នុងវីដេអូបទចម្រៀងនោះដែរឬទេ ថាតើថតនៅទីតាំងណា?

ជាក់ស្ដែងទឹកជ្រោះដ៍ស្រស់ស្អាតក្នុងវីដេអូ ដែលប្រិយមិត្តបានឃើញនោះ គឺ “ទឹកជ្រោះ៧ជាន់ អូរស៊ីនលែរ ” ស្ថិតក្នុងតំបន់ព្រៃភ្នំ ជំរុំបីស្រុក (ស្រុកលំផាត់) ដែលមានចំងាយ ២២គីឡូម៉ែត្រពីទីរួមខេត្តរតនគិរី។ តាមការឲ្យពីក្រុមអ្នកថតរបស់ផលិតកម្ម Galaxy Navatra បទ “ មាន់កម្សត់ ” ត្រូវបានថត ២ទីតាំង មាន៖ “ទឹកជ្រោះ៧ជាន់” និងលើរីស៊តរបស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ ដែលនៅម្ដុំបឹងយក្សឡោមតែម្ដង។

គួរឲ្យដឹងផងដែរថា ជារឿយៗគេតែងឃើញផលិតកម្ម Galaxy Navatra បានចុះថត MV របស់ខ្លួននៅរមណីយដ្ឋានជាច្រើននៅក្នុងប្រទេសកម្ពុជាដើម្បីចែកជូនអ្នកគាំទ្របាន ស្សនា។ ជាក់ស្ដែងក្នុងចំណោមអាល់ប៊ុមចូលឆ្នាំថ្មីនេះ ទេសភាពធម្មជាតិល្បីៗ ជាច្រើនក្នុងប្រទេសកម្ពុជាត្រូវបានផលិតកម្មបញ្ជូនក្រុមផលិតចុះថត ហើយពេលខ្លះថែមទាំងប្រើយន្តហោះដឹកតួចុះទៅថតដោយផ្ទាល់ក៏មាន។ ដូច្នេះ ដើម្បីឲ្យស្គាល់កាន់តែច្បាស់ តោះ! ទៅទស្សនាបទ “ មាន់កម្សត់ ” នេះម្ដងទៀតទាំងអស់គ្នា៖

Share This Post: