បច្ចេកវិទ្យា

OPPO RENO5 កាមេរ៉ាថតរូបដាច់គេជាមួយមុខងារចំនួន 15 ថ្មីៗប្លែកៗក្នុងតម្លៃត្រឹមតែ $369

BY
Liny Chan
February 9, 2021

បច្ចុប្បន្នឃើញថាមនុស្សសឹងតែគ្រប់គ្នា ពិសេសមិត្តយុវវ័យៗចាប់អារម្មណ៍ខ្លាំងជាមួយការថតរូប និងថតស៊ែលហ្វីគ្រប់ស្ទីល គ្រប់ស្ទាយ៍គ្រប់ពេល និងគ្រប់ទីកន្លែង។ ហើយគ្រប់ពេលនិយាយដល់កាមេរ៉ាទូរស័ព្ទឯកទេសថតរូបស៊ែលហ្វី គឺមនុស្សភាគច្រើនដឹងតែនឹកឃើញដល់ម៉ាក OPPO មុនដំបូងគេបង្អស់តែម្តង។

ជាក់ស្តែងថ្មីៗនេះក្រុមហ៊ុនស្មាតហ្វូន OPPO ដ៏ល្បី និងឈានមុខគេក្នុងប្រទេសកម្ពុជាទើបនឹងបញ្ចេញនូវស្មាតហ្វូនស៊េរីថ្មី OPPO RENO5 ដែលកំពុងពេញនិយមខ្លាំងទាំងក្នុងប្រទេសកម្ពុជា និងបណ្តាប្រទេសផ្សេងៗទៀតក្នុងតំបន់អាស៊ីអាគ្នេយ៍។ ចំណែក OPPO RENO5 ដែលលក់ក្នុងប្រទេសកម្ពុជាគឺមានតម្លៃត្រឹមតែ $369 ជាមួយនឹងគុណភាពសមត្ថភាពកាមេរ៉ា ទាំងថតរូប និងថតវីដេអូ ល្អឥតខ្ចោះ រួមទាំងមុខងារពិសេសៗនិងពេញនិយមជាច្រើនទៀតផងដែរ។
ជាការពិតណាស់សម្រាប់ OPPO RENO4 ជំនាន់មុនបំពាក់មកជាមួយកាមេរ៉ាទំហំ 32MP+48MP រួមទាំងមុខងារថតរូបជាច្រើនដើម្បីជំនួយដល់ការថតរូបលោកអ្នកគ្រប់ពេល និងគ្រប់ស្ថានភាព។ ចំណែក OPPO RENO5 ស៊េរីថ្មីជំនាន់ថ្មីទើបចេញក្តៅៗបានបំពាក់មកជាមួយកាមេរ៉ាទំហំធំជាងមុន 44MP+64MP ជាមួយមុខងារពិសេសគឺ AI Mixed Portrait Video និងបូករួមទាំងមុខងារពិសេសៗលើសពី OPPO RENO4។

លោកអ្នកប្រាកដជាឆ្ងល់ហើយមែនអត់ថាសម្រាប់ស្មាតហ្វូន OPPO RENO5 ស៊េរីថ្មី ម៉ូដែលថ្មីចុងក្រោយនេះមានមុខងារថ្មីៗ និងមុខងារពេញនិយមអ្វីខ្លះ?

• មុខងារថតវីដេអូសិល្បៈបែបច្នៃប្រឌិត (AI Mixed Portrait)
• មុខងារថតវីដេអូភ្លោះ (Dual View Video)
• មុខងារថតវីដេអូសម្គាល់យកចំណុចលេចធ្លោច្បាស់ (AI Highlight Video)
• មុខងារថតវីដេអូច្បាស់ពេលយប់ (Ultra Night Video) ទោះក្នុងស្ថានភាពស្ទើរពន្លឺ ឬងងឹតក៏ដោយ
• មុខងារថតរូបកំណត់ពណ៌លេចធ្លោ (AI Color Portrait)
• មុខងារវីដេអូលេចធ្លោជាមួយនឹងផ្ទៃសខ្មៅ (Monochrome Video)
• មុខងារថតរូបលេចធ្លោពេលរាត្រី (Night Flare Portrait)
• មុខងារថតវីដេអូយឺតៗ (960fps Smart Slow-motion)
• មុខងារថតច្បាស់ដិតកម្រិត 108MP (Ultra-clear 108MP Image)
• មុខងារថតរូបមុំទូលាយ (Ultra-wide Angle)
• មុខងារថតវីដេអូទប់លំនឹង (Ultra Steady Video 3.0)
• មុខងារថតច្បាស់ស្អាតគ្រប់ពេល (Live HDR) ទោះពន្លឺស្ទើរ ឬកុងពន្លឺថ្ងៃ
• មុខងារថតរូបស៊ែលហ្វីច្បាស់ដិត (Ultra Clear 108MP Selfie)
• មុខងារផ្តោតពណ៌នៃចំណុចសំខាន់នៃរូបថត (AI Scene Enhancement)
• មុខងារបង្កើនភាពច្បាស់ ICE (Image-clear Engine) ទោះបីថតពេលដៃឬដងខ្លួនរង្គើរក៏ដោយ។

សម្រាប់អតិថិជនដែលជាវស្មាតហ្វូន OPPO Reno5 ចាប់ពីថ្ងៃនេះតទៅនឹងទទួលបានកាដូដែលគិតជាទឹកប្រាក់សរុបប្រមាណ 74$ រួមមានដូចជា៖ កែវទឹកដ៏ស្រស់ស្អាត (តម្លៃ $10) Power Bank 10,000mAh (តម្លៃ $10) ជាមួយនឹងស៊ីមស្មាតលេខពិសេស (Bronze) ភ្ជាប់ជាមួយគម្រោង Smart ធំហ្ម៎ងប្រើអ៊ីនធឺណែតដោយមិនគិតថ្លៃ 12 សប្តាហ៍ (តម្លៃ $54)។

ពិសេសជាងនេះទៅទៀត រាល់ការជាវស្មាតហ្វូន OPPO Reno5 ចាប់ពីថ្ងៃទី23 ខែមករា នេះតទៅ រាល់អតិថិជនទាំងអស់នឹងមានឱកាសផ្សងសំណាង កោសឆ្នោតដើម្បីឈ្នះរង្វាន់សរុប $10000 តាម Online ចំនួន 2 ដងដោយគ្រាន់តែរូបថតលោកអ្នកដែលថតជាមួយ OPPO RENO5 បង្ហោះចូលក្នុងវេបសាយ រួចវាយលេខ IMEI ទូរស័ព្ទ OPPO RENO5 នោះលោកអ្នកអាចមានឱកាសឈ្នះរង្វាន់ម្តង រួចលោកអ្នកធ្វើការ Share លើបណ្តាញសង្គម Facebook នឹងមានឱកាសបានកោសផ្សងសំណាងជាលើកទី2 ដើម្បីទទួលបានរង្វាន់កាន់តែច្រើនបន្ថែមពីកាដូដែលក្រុមហ៊ុន OPPO បានផ្តល់ជូនថែមទៀត។

រឹតតែពិសេសនោះគឺអតិថិជនឈ្នះ «#តុក្កតាគូស្នេហ៍ដ៏ពិសេស» សម្រាប់ទិវានៃក្តីស្រលាញ់ ចំនួនមានកំណត់ត្រឹមតែ 500 គូប៉ុណ្ណោះ ចាប់ពីថ្ងៃទី01 ដល់ថ្ងៃទី14 ខែកុម្ភៈ ឆ្នាំ2021 !! ព័ត៌មានលម្អិត និងលក្ខខណ្ឌផ្សេងៗ សូមតាមដានទំព័រហ្វេសប៊ុកផ្លូវការ OPPO ទាំងអស់គ្នា៕

Share This Post: