បច្ចេកវិទ្យា

iPhone ឆ្នាំ2018 ទាំងអស់នឹងមានភ្ជាប់មកជាមួយនឹងឆ្នាំសាកលឿនប្រភេទ USB-C ល្បឿន 18W ក្នុងប្រអប់តែម្ដង! មិនលក់ក្រៅទៀតទេ

BY
Khmernote Media
July 18, 2018

យោងតាមពាក្យចចាមអារាមដែលបានលើកឡើងក្នុងពេលថ្មីៗនេះ ក្រុមហ៊ុន Apple នឹងសម្រេចផ្លាស់ប្ដូរឆ្នាំងសាកថ្មីសម្រាប់រាល់ iPhone ឆ្នាំ2018 ទាំងអស់ ឲ្យទៅជាប្រភេទ USB-C វិញ ហើយមានភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿនផងដែរ។ ទាក់ទងទៅនឹងរូបភាពរបស់ឆ្នាំងសាកថ្មីនេះក៏ត្រូវបានបែកធ្លាយដែរ មិនតែប៉ុណ្ណោះ វាពុំត្រូវបានលក់ក្រៅឡើយ ពោលគឺភ្ជាប់មកជាមួយក្នុងប្រអប់តែម្ដង។

គួរបញ្ជាក់ផងដែរថា ការភ្ជាប់មកស្រាប់នូវឆ្នាំងសាកជំនាន់ថ្មីនេះ ត្រូវបានធ្វើឡើងតែនៅលើ iPhone ឆ្នាំ2018 ប៉ុណ្ណោះ។ សម្រាប់មូលហេតុដែលក្រុមហ៊ុន Apple សម្រេចធ្វើបែបនេះ ក៏ដោយសារមានឧបសគ្គបន្ដិចបន្ទួចទាក់ទងទៅនឹងការផ្គត់ផ្គង់ ហើយពេលបញ្ហាត្រូវបានដោះស្រាយ នោះឆ្នាំសាកដែលមានភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿននេះ នឹងត្រូវបានចាប់ផ្ដើមដាក់លក់។ ជាការពិតណាស់ ចំពោះអ្នកដែលជាម្ចាស់ iPhone X និង iPhone 8 អាចនឹងសប្បាយចិត្តជាមួយនឹងការប្រើប្រាស់ឆ្នាំងសាកល្បឿន 18W ប្រភេទ USB-C ជាជាងឆ្នាំសាកធម្មតា ដែលចូលថ្មយឺត។

អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ ឆ្នាំងសាកលឿនសម្រាប់ iPhone ឆ្នាំ2018 នឹងត្រូវបានផលិតឡើងដោយក្រុមហ៊ុន Flextronics, Delta Electronics, Lite-On Technology និង Artesyn។ ទាំងអស់នេះសុទ្ធសឹងតែជាក្រុមហ៊ុនជំនាញផ្នែកបច្ចេកវិទ្យាទាំងអស់។ ដូចនេះ សម្រាប់សមត្ថភាពនៃឆ្នាំងសាកជំនាន់ថ្មីរបស់ក្រុមហ៊ុន Apple នឹងមានសមត្ថភាពខ្ពស់ និងធានាសុវត្ថិភាពបានមួយរយភាគរយ។

Fu

ប្រភព៖ iphonehacks

Share This Post: