ខេម និង តង់ ចន្ទសីម៉ា បង្កើតអាល់ប៊ុមជាមួយគ្នាបន្ទាប់ពីផ្ទុះបទ “ចង់សុំ wifi” ដែលមានអ្នកទស្សនារហូត 29លានដង
- February 12, 2021
បន្ទាប់ពីនាំ តន់ ចន្ទសីម៉ា និង ព្រាប សុវត្ថិ វាយលុកតំបន់ភាគឥសាន្តឥឡូវនេះផលិតកម្ម Galaxy Navatra បានងាកមកតំបន់ឋានសួគ៌បូគោវិញម្ដងដោយទើបចេញបទថ្មីប្រមាណ ១ម៉ោងមុន នេះ។ បទថ្មីនេះមានចំណងជើងថា “ចង់បបួលអូនឡើងឋានសួគ៌”។ កន្លងមកគ្រាប់ពេជ្ររបស់ផលិតកម្ម Galaxy Navatra ទាំងពីររូបនេះធ្លាប់បានសាងប្រវត្តិសាស្ត្រជាមួយគ្នាម្ដងមកហើយលើ បទ”ចង់ សុំ wifi “ដែលមានអ្នកទស្សនាជិត៣០លានដង។

ដូចគ្នានឹងស៊េរីបទអបអរបុណ្យចូលឆ្នាំប្រពៃណីជាតិរបស់ ព្រាប សុវត្ថិ និង សីម៉ា ដែលបានបង្ហាញសក្ដានុពលទេសចរណ៍របស់ខេត្តស្ថិតនៅភូមិភាគឥសាន្តដោយបទថ្មីនេះខាងផលិតកម្មបានងាក មកបង្ហាញពីទិដ្ឋភាពដ៏ល្អប្រណិតនៃតំបន់ជួរភ្នំបូគោដ៏ល្បីរបស់ខេត្ត កំពត វិញម្ដង។ ប្រិយមិត្តបានសរសើរថាវិដេអូចម្រៀងរបស់តារាចម្រៀងប្រុសស្រីមួយគូនេះបានបង្ហាញយ៉ាងពិសេសទិដ្ឋភាព ដ៏ ស្អាតអស្ចារ្យឃើញហើយមានអារម្មណ៍ជ្រះថ្លាល្អហើយងាកទៅបទភ្លេងទៀតសោតក៏ពីរោះថែមទៀត។ បទនេះត្រូវបានគេរំពឹងថានឹងផ្ទុះម្ដងទៀតបន្ទាប់ពីបទ “ចង់ សុំ Wifi” ដែលពួកគេបានច្រៀងរួមគ្នាម្ដងកាលពីឆ្នាំមុនដែលគិតមកដល់ពេលនេះមានអ្នកចុចចូលទស្សនាជិត ៣០លានដងហើយ។
ចង់ដឹងថាបទ “ចង់បបួលអូនឡើង ឋានសួគ៌” មានអត្ថន័យព្រមទាំងមានទេសភាពស្រស់ស្អាតកម្រិតណាសូមទស្សនាទាំងអស់គ្នា៖
ស្ដាប់ បទ”ចង់សុំ Wifi”
- Share This Post:






