“ទឹកត្រីកោះកុង” បទថ្មីរបស់ ខេម និង តន់ ចន្ទសីម៉ា បង្ហាញតំបន់ទេសចរណ៍ស្អាតៗត្រជាក់ភ្នែកជាច្រើននៅក្នុងខេត្តកោះកុង
- February 13, 2021
ក្រោយពីផ្ទុះ បទ ជាមួយកំពូលតារាចម្រៀង ព្រាប សុវត្ថិ ពេលនេះ តន់ ចន្ទសីម៉ា បានងាកមកចាប់ដៃគូច្រៀងជាមួយ ខេម វិញម្ដងទៀតហើយដោយបទថ្មីមួយនេះមានចំណងជើងថា”ទឹកត្រី កោះកុង” ក្នុង MV បានបង្ហាញតំបន់ទេសចរណ៍ស្អាតៗជាច្រើននៅក្នុងខេត្តកោះកុង។ ដូចប្រិយមិត្តធ្លាប់បានដឹងហើយថាខេត្តកោះកុង គឺជាខេត្តមួយពោរពេញទៅដោយតំបន់ទេសចរណ៍ ធម្មជាតិ ស្អាតៗជាច្រើន។

ជាមួយនិងការសម្រុកផលិតអាប៊ុមចូលឆ្នាំថ្មីនេះផលិតកម្ម Galaxy Navatra ត្រូវបានគេមើលឃើញថាគ្រប់ MV នៃបទចម្រៀងបានឲ្យក្រុមផលិតចុះទៅថតនៅតំបន់ទេសចរណ៍ជាច្រើនក្នុងន័យ ដើម្បីផ្សារភ្ជាប់ជាមួយរមណីយដ្ឋាននានា នៅព្រះរាជាណាចក្រកម្ពុជាជំរុញកំណើនទេសចរណ៍ក្នុងស្រុកឲ្យកាន់តែទទួលបានការគាំទ្រច្រើនជាស្ដែងដូចជាបទ “ទឹកត្រីកោះកុង” របស់ ខេម និង តន់ ចន្ទសីម៉ា អីចឹង។

សូមបញ្ជាក់ផងដែរថាកន្លងមកគ្រាប់ពេជ្ររបស់ ផលិតកម្ម Galaxy Navatra ទាំងពីររូបនេះធ្លាប់បានច្រៀងជាមួយគ្នាជាច្រើនបទមកហើយ ហើយក្នុងនោះដែរពួកគេបានបំបែកឯកត្តកម្មជា ប្រវត្តិសាស្ត្រលើបទ ”ចង់សុំ wifi ” ដែលមានអ្នកទស្សនាជិត៣០លានដង។ មហាជនរំពឹងថាពួកគេនឹងសាង ប្រវត្តិសាស្ត្រជាមួយគ្នាលើបទចម្រៀងដែលទើបតែផលិតថ្មីៗជាមួយគ្នាទៀតជាក់ ជាមិនខាន។
ចង់ដឹងថាបទថ្មី “ទឹកត្រី កោះកុង” របស់ ខេម និង តន់ ចន្ទសីម៉ា មានអត្ថន័យព្រមទាំងមានទេសភាពស្រស់ស្អាតកម្រិតណាសូមទស្សនាទាំងអស់គ្នា ៖


- Share This Post:






