សិល្បៈ

“កូនក្មេងនឹងមនុស្សចាស់” ជាប់លេខ១ស្ទួនៗ ២សម្ដាហ៍ជាប់គ្នា

BY
Khmernote Media
February 13, 2021

បទ “កូនក្មេងនឹងមនុស្សចាស់” របស់កញ្ញា តន់ ចន្ទសីម៉ា គ្រាប់ពេជ្ររបស់ផលិតកម្ម Galaxy Navatra បានកំពុងតែនាំមុខគេក្នុងកម្មវិធីតន្ត្រីតាមទូរស័ព្ទ Pleng by Smart ដោយបទ ចម្រៀងមួយបទនេះបានជាប់លេខ១ស្ទួនៗ ២សម្ដាហ៍ជាប់គ្នាតែម្ដង នេះបើផ្អែកតាមរបាយការណ៍របស់ Pleng ។

Pleng by Smart ជាកម្មកម្មវិធីតន្រ្តីតាមទូរស័ព្ទរបស់ក្រុមហ៊ុន Smart យ៉ាងសំបូរបែបសម្រាប់អ្នកចូលចិត្តតន្ត្រីនានា តាមរយៈបណ្ដាញទូរស័ព្ទចល័តដ៏ទំនើបរបស់ខ្លួនដោយនៅក្នុងនោះមានបទ ចម្រៀង ខ្មែរ និង អន្តរជាតិជាង១លានបទ។ បទចម្រៀងរបស់ផលិតកម្ម Galaxy Navatra ត្រូវបានគេដឹងថាមានវត្តមានក្នុងកម្មវិធីដ៍ទំនើបមួយនេះផងដែរហើយតែងតែជាប់នៅចំណាត់ថ្នាក់ កំពូលជាញឹកញយជាក់ស្ដែងដូចជាបទ “កូនក្មេងនឹកមនុស្សចាស់” របស់កញ្ញា តន់ ចន្ទសីម៉ា នេះជាដើម។

ដូចដែលលោកអ្នកបានដឹងហើយថាកញ្ញា តន់ ចន្ទសីម៉ា ជាតារាចម្រៀងស្រីម្នាក់ដែលធ្លាប់មានប្រវត្តិជាអតីតជាសិស្សជ័យលាភីស្មូតកំណាព្យលេខ១ ប្រចាខេត្តតាកែវ។ នាងប្រើពេលតែជាង១ឆ្នាំ ប៉ុណ្ណោះ ជាមួយផលិតកម្ម Galaxy Navatra អាចឈានជើងជាកំពូលតារាចម្រៀងជួរមុខក្នុងប្រទេសកម្ពុជា បានធ្វើឲ្យនាងផ្លាស់ប្ដូរ១៨០ដឺក្រេយ៉ាងលឿនបំផុត។ ក្មេងស្រីម្នាក់នេះមិនធ្លាប់គិត ឡើយថា អាចក្លាយខ្លួនជាតារាចម្រៀងល្បី ហើយអាចច្រៀងជាមួយកំពូលតារាចម្រៀង ព្រាប សុវត្ថិ ដូចសព្វថ្ងៃនេះឡើយ។

បច្ចុប្បន្នផលិតកម្ម Galaxy Navatra កំពុងតែសម្រុកផលិតបទចម្រៀង ឲ្យនាងក៏ដូចជាតារាចម្រៀងជាច្រើនទៀតដើម្បីឲ្យប្រជាប្រិយរបស់នាងកាន់តែទទួលបានការគាំទ្របន្ថែមទៀត។

ប្រិយមិត្ត តោះ!ស្ដាប់បទ “កូនក្មេងនឹងមនុស្សចាស់” របស់ តន់ ចន្ទសីម៉ា ជាថ្មីម្ដងទៀតទាំងអស់គ្នាវាមានចំណុចពិសេសបែបណាបានជាអាចជាប់លេខ១ស្ទួនៗ ២សម្ដាហ៍ជាប់គ្នាបែបនេះ៖

Share This Post: