ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    ពេលប្រើស្មាតហ្វូន Android រហូតដល់ដាំខ្ទឹមហើយ ចង់ដឹងថាត្រូវធ្វើអ្វីបន្ដឲ្យមានប្រយោជន៍អត់ ក្រៅពីទុកចោល?

    BY Khmernote Media July 19, 2018
    ពេលប្រើស្មាតហ្វូន Android រហូតដល់ដាំខ្ទឹមហើយ ចង់ដឹងថាត្រូវធ្វើអ្វីបន្ដឲ្យមានប្រយោជន៍អត់ ក្រៅពីទុកចោល?

    អ្នកខ្លះទិញស្មាតហ្វូនមួយគ្រឿងប្រើហើយ គឺមិនចេះដូរស៊េរីឡើយ ពោលគឺប្រើរហូត រាប់ឆ្នាំទាល់តែដាំខ្ទឹមតែម្ដង។ ដោយឡែក ជាមួយនឹងការអភិវឌ្ឍនៃបច្ចេកវិទ្យា ស្មាតហ្វូន Android ចាស់ៗប្រាកដជាមិនអាចដំណើរការបានលឿន និងចាប់យកកម្មវិធីថ្មីៗបានទៀតទេ លើសពីនេះទៅទៀត ទោះយកទៅលក់ក៏គេមិនទិញដែរ។ ដូចនេះ អ្នកអាចធ្វើតាមវិធីសាស្ត្រខាងក្រោមដើម្បីឲ្យស្មាតហ្វូនចាស់យ៉ាងណាក៏ដោយនៅតែមានប្រយោជន៍។

    1/ បរិច្ចាកក្នុងកម្មវិធីសប្បុរសធម៌

    ពាក្យថាបរិច្ចាកមួយម៉ាត់ គឺអ្វីក៏គេយកដែរ។ ដូចនេះប្រសិនបើអ្នកគិតថា ស្មាតហ្វូនដែលកំពុងប្រើរាល់ថ្ងៃគឺចាស់ហើយ ល្មមដល់ពេលដូរហើយ នោះអ្នកអាចផ្ដល់ឲ្យអ្នកផ្សេងដែលកំពុងស្ថិតក្នុងតម្រូវការបាន។

    2/ ប្រើប្រាស់ជាឧបករណ៍ចាក់តន្ត្រី

    មួយ ក្នុងចំណោមវិធីសាស្ត្រល្អៗដទៃទៀតក្នុងការប្រែក្លាយស្មាតហ្វូន Android ចាស់ៗឲ្យមានប្រយោជន៍ឡើងវិញ គឺឲ្យវាធ្វើការជាឧបករណ៍ចាក់តន្ត្រីដូចប្រភេទ MP3 Player ដែរ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែបញ្ចូលចម្រៀងឲ្យបានច្រើនក្នុងនោះ រួចភ្ជាប់វាទៅនឹង Speaker ដើម្បីចាក់តន្ត្រីកំដរអ្នកជាការស្រេច។

    3/ ម៉ោងរោទ៍

    ស្មាតហ្វូន Android ចាស់អាចនឹងដើរយឺត ប៉ុន្តែត្រឹមធ្វើជាម៉ោងរោទ៍ដើម្បីដាស់អ្នករាល់ព្រឹក គឺមិនជាបញ្ហាឡើយ។ មិនតែប៉ុណ្ណោះ អ្នកអាចទាញយកកម្មវិធីម៉ោងរោទ៍ផ្សេងៗទៀតដែលមានប្រយោជន៍ច្រើនដូចជាកម្មវិធីនេះជាដើម។ ចុចទីនេះដើម្បីទាញយក

     

    4/ ម៉ូនីទ័រសម្រាប់ក្មេង

    ប្រសិនបើអ្នកមានក្មេងៗ រឺកូនតូចៗ នោះអ្នកនឹងដឹងហើយថា ឧបករណ៍ក្មេងលេង និងជាពិសេសគឺម៉ូនីទ័រសម្រាប់ក្មេងមើលគឺមានតម្លៃថ្លៃប៉ុណ្ណា។ ប៉ុន្ដែ ជាមួយនឹងស្មាតហ្វូនចាស់ៗគឺអាចនិយាយបានថា Free សម្រាប់អ្នក ពោលគឺគ្រាន់តែទាញយកកម្មវិធីមួយចំនួនដើម្បីបញ្ចូលក្នុងស្មាតហ្វូន រួចបើកឲ្យក្មេងមើលជាការស្រេច។

     

    5/ តេលេបញ្ជា

    ស្មាតហ្វូនមួយចំនួន គឺមានភ្ជាប់មកជាមួយនឹងប្រព័ន្ធ infrared ដែលអាចឲ្យអ្នកបញ្ជាលើទូរទស្សន៍ Blu-Ray និងឧបករណ៍អេឡិចត្រូនិចផ្សេងៗទៀតបាន។ ដោយឡែក សម្រាប់ Google Play គឺមានកម្មវិធីតេលេបញ្ជានេះច្រើនណាស់ ហើយអ្នកទាញយកទៅប្រើប្រាស់បាន។

     

    6/ កាមេរ៉ាសុវត្ថិភាព

    អ្នកអាចនឹងមិនដឹងថា ស្មាតហ្វូន Android ចាស់ៗរបស់អ្នកអាចដើរតួជាកាមេរ៉ាសុវត្ថិភាពបាន។ កម្មវិធីមួយចំនួនដូចជា Manything អនុញ្ញាតឲ្យអ្នកចាប់យករូបភាពដែលថតចេញពីស្មាតហ្វូនចាស់ ទៅបង្ហាញលើស្មាតហ្វូនថ្មីបាន។ លើសពីេនះទៅទៀត កម្មវិធីនេះក៏អាចឲ្យអ្នកផ្ញើសារជាសម្លេងបានថែមទៀត ដើម្បីឲ្យសត្វចិញ្ចឹមមានអារម្មណ៍ថាកក់ក្ដៅ និងការពារចោរផងដែរ។

     

    7/ Dash cam

    កម្មវិធី Dash cam កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយវាមានសមត្ថភាពអាចតាមដានការធ្វើដំណើរអ្នក និងចាប់យករាល់សកម្មភាពគ្រោះថ្នាក់នានា។ ដូចនេះ លោកអ្នកអាចយកស្មាតហ្វូន Anroid ចាស់មកតម្លើងកម្មវិធីនេះបាន។

     

    8/ Offline satnav

    Maps គឺជាកម្មវិធីដ៏មានប្រយោជន៍បំផុតលើស្មាតហ្វូន។ ដោយឡែក អ្នកនឹងមិនត្រូវការអ៊ីនថឺណេតទេប្រសិនបើអ្នកចង់ប្រើវានៅលើស្មាតហ្វូនចាស់ ព្រោះ Google Maps អនុញ្ញាតឲ្យអ្នកទាញយកផែនទីក្នុងតំបន់ និងទទួលបានការបង្ហាញផ្លូវទៅកាន់ទៅតាំងដែលអ្នកចង់បាន។

     

    Fu

    ប្រភព៖ techadvisor

    Share This Post:
    MPO4D jitutoto mpo4d Mpoplay