ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    ពិតជាអស្ចារ្យណាស់! កំពូលស្មាតហ្វូន Mate 10 Pro របស់ក្រុមហ៊ុន Huawei ចេះបើកឡានទៀត! (មានវីដេអូ)

    BY Khmernote Media February 23, 2018
    ពិតជាអស្ចារ្យណាស់! កំពូលស្មាតហ្វូន Mate 10 Pro របស់ក្រុមហ៊ុន Huawei ចេះបើកឡានទៀត! (មានវីដេអូ)

    នៅក្នុងស្មាតហ្វូន ប្រព័ន្ធ AI គឺជាអ្នកផ្ដល់ជំនួយផ្នែកឌីជីថល ឯនៅក្នុងរថយន្ដវិញ AI គឺជាអ្នកបើកបរឌីជីថល។ ប៉ុន្ដែ តើមានអ្វីកើតឡើងប្រសិនបើបច្ចេកវិទ្យាទាំងពីរនេះ ត្រូវបានដាក់បញ្ចូលតែមួយ? ជាការពិតណាស់ វាពិតជាអស្ចារ្យ ហើយនេះគឺជាបេសសកម្ម 5សប្ដាហ៍របស់ក្រុមហ៊ុន Huawei ដែលគម្រោងនេះមានឈ្មោះថា RoadReader។

    ជាលទ្ធដែលក្រុមហ៊ុន Huawei ទទួលបាន គឺវិស្វកររបស់ក្រុមហ៊ុន បានបង្រៀនដល់កំពូលស្មាតហ្វូន Huawei Mate 10 ខ្លួនឲ្យចេះបើករថយន្ដទំនើប Porsche Panamera ទាំងបត់ កាច់ចង្កូត និងគេចឧបសគ្គ ដោយប្រើប្រាស់អនុភាព NPU របស់ស្មាតហ្វូន ដែលគេស្គាល់ថា ជាផ្នែកមួយនៃបន្ទះឈីបប្រភេទ Kirin 970។

    ទាក់ទងទៅនឹងមុខងារនេះ គឺមានសមត្ថភាពអាចប្រើប្រាស់កាមេរ៉ារបស់ស្មាតហ្វូន និងមុខងារសម្គាល់វត្ថុ។ បន្ទាប់មក មុខងារនោះនឹងបង្រៀនស្មាតហ្វូនឲ្យស្គាល់នូវឧបសគ្គនៅលើផ្លូវ រួចគេចវា។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ គម្រោងនេះសម្រេចទៅបានត្រឹមរយៈពេលជាង 1ខែប៉ុណ្ណោះ។ គួរបញ្ជាក់ផងដែរថា មានក្រុមហ៊ុនជាច្រើនបានព្យាយាមបង្កើតបច្ចេកវិទ្យារថយន្ដបើកខ្លួនឯងតាមរយៈការប្រើប្រាស់បន្ទះឈីបរបស់ក្រុមហ៊ុន Nvidia, Intel, MobileEye និងអ្វីៗជាច្រើនផ្សេងទៀត។ ប៉ុន្ដែ ចំពោះក្រុមហ៊ុន Huawei វិញបានរកឃើញបច្ចេកវិទ្យានេះដោយខ្លួនឯង ឯចំនួន sensor ដែលក្រុមហ៊ុននេះប្រើ យើងនៅមិនទាន់ដឹងនៅឡើយទេ។ ទោះជាយ៉ាងណា បន្ទះឈីបដែលក្រុមហ៊ុន Huawei ប្រើប្រាស់នេះគឺដំណើរការលើថាមពលថ្ម ជាមួយនឹងកាមេរ៉ា 2របស់ក្រុមហ៊ុន Leica។


    Fu

    ខ្មែរណូត

    ប្រភព៖ gsmarena

    Share This Post:
    MPO4D jitutoto mpo4d Mpoplay