ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    ល្បីថាកញ្ចក់ការពារ Gorilla Glass ជំនាន់ទី6 អាចការពារអេក្រង់ពីការបែកបាន ទោះជាធ្លាក់ច្រើនដងក៏ដោយ

    BY Khmernote Media July 19, 2018
    ល្បីថាកញ្ចក់ការពារ Gorilla Glass ជំនាន់ទី6 អាចការពារអេក្រង់ពីការបែកបាន ទោះជាធ្លាក់ច្រើនដងក៏ដោយ

    កញ្ចក់ការពារ ត្រូវបានផលិតឡើងដើម្បីជួយដល់អេក្រង់កុំឲ្យបែក រឺឆ្កូតពេលធ្លាក់ ប៉ុន្ដែប្រសិនបើអ្នកប្រើស្មាតហ្វូនមិនប្រយ័ត្ន ហើយជ្រុះច្រើនដងពេល នោះទោះជាអេក្រង់អ្វីក៏មិនអាចជួយបានដែរ។ ដោយឡែក កាលពីពេលថ្មីៗនេះយើងទទួលបានពត៌មានថ្មីថា កញ្ចក់ការពារប្រភេទ Gorilla Glass ជំនាន់ទី6 កំពុងត្រូវបានផលិតហើយ ឯសមត្ថភាពវិញគឺអាចធានាបានលើការជ្រុះច្រើនដងថែមទៀត។

     

    យោងតាមការបញ្ជាក់របស់ក្រុមហ៊ុន កញ្ចក់ការពារ Gorilla Glass 6 នឹងអាចទ្រាំទ្រទៅនឹងការជ្រុះធ្លាក់ជាមធ្យមដល់ទៅ 15ដងឯណោះពីកម្ពស់ 3.3ហ្វីត ដែលចំនួននេះគឺលើស Gorilla Glass 5 ដល់ទៅ 2ដង។ ក្រៅពីនេះ អេក្រង់ការពារជំនាន់ទី6 នេះដែរ នឹងមិនទទួលរងភាពឆ្កូតទៀតទេ ពោលគឺអ្នកប្រើប្រាស់ស្ទើរតែមិនចាំបាច់អ៊ុតផង។

    គួរបញ្ជាក់ផងដែរថា Gorilla Glass 6 កំពុងត្រូវបានសិក្សាស្រាវជ្រាវហើយ ឯរយៈពេលនៃការដាក់ឲ្យប្រើប្រាស់ គឺខ្ទង់ប៉ុន្មានខែក្រោយទៀត រឺដល់ឆ្នាំ2019 តែម្ដង។

     

    Fu

    ប្រភព៖ engadget

    Share This Post:
    MPO4D jitutoto mpo4d Mpoplay