បច្ចេកវិទ្យា

រូបភាពយ៉ាងច្បាស់បញ្ជាក់ពីរូបរាងរបស់ OPPO Find X3 Neo ដែលដូចគ្នាទាំងស្រុងជាមួយ OPPO Reno 5 Pro+

BY
choung samrith
February 19, 2021

ក្នុងពេលឆាប់ៗខាងមុខនេះ OPPO នឹងដាក់បង្ហាញជាផ្លូវការជាមួយនឹងស្មាតហ្វូន Find X3 Lite និង Find X3 Neo ជាមួយគ្នានឹងកំពូល Flagship Find X3 Pro របស់ខ្លួន។ ចំពោះ Find X3 Lite នេះត្រូវបានគេដឹងថាជាការផ្លាស់ប្តូរឈ្មោះរបស់ OPPO Reno5 Pro ឯចំណែក Find X3 Neo វិញគឺជាការ OPPO Reno5 Pro+ ដែលកំពុងមានដាក់លក់ជាផ្លូវការក្នុងទីផ្សារក្នុងពេលបច្ចុប្បន្ន។

តាមប្រភពព៌តមានបានអោយដឹងថា រូបភាព Render ដែលបែកធ្លាយចេញមកនោះគឺវាដូចគ្នាខ្លាំងមែនទែនជាមួយនឹង OPPO Reno5 Series ដែលដាក់ប្រកាសកាលពីចុងឆ្នាំ២០២០។ ហើយបើយើងក្រឡេកទៅមើលប្រព័ន្ធ Camera វាក៏បានបំពាក់មកជាមួយនឹងមុខងារ AI Quad Camera ផងដែរ។ ចំពោះអេក្រង់ខាងមុខវិញវាក៏បានបំពាក់មកជាមួយនឹងអេក្រង់កោង និងមាន Camera ទម្លុះអេក្រង់មួយគ្រាប់ដូចគ្នា ហើយទីតាំង Power ប៉ូតុង និង ប៉ូតុងសម្លេងក៏ស្ថិតនៅកន្លែងតែមួយដែរ។ បើសិនវាបំពាក់ជាមួយអេក្រង់ OLED ទៀតនោះច្បាស់ណាស់វាក៏នឹងបំពាក់ជាមួយនឹងសេនស័រស្កេនក្រយ៉ៅដៃក្រោមអេក្រង់ផងដែរ។

តែទោះជាយ៉ាងណាព៌តមានច្បាស់ការពី Find X3 Series នេះនឹងបង្ហាញជាផ្លូវការនៅក្នុងខែមិនាខាងមុខនេះ រងចាំទាំងអស់គ្នាថា ស្មាតហ្វូនទាំង២ នេះវាខុសគ្នាអ្វីខ្លះពី Reno5 Pro និង Reno5 Pro+៕

Share This Post: