សែលកាត បន្តផ្តល់រង្វាន់ជូនអតិថិជន នូវទឹកប្រាក់ចំនួន $80,000 (៨ម៉ឺនដុល្លារអាមេរិក)
PR February 20, 2021 Liny Chan

ក្រុមហ៊ុន សែលកាត ពិតជារំភើបជំនួសអតិថិជន ដែលរស់នៅខេត្តព្រះសីហនុ មានសំណាង ឈ្នះលុយសុទ្ធ $80,000 ក្នុងកម្មវិធី “ឈ្នះមួយម៉ឺនដុល្លាររាល់ថ្ងៃ” ពីសែលកាត កាលពីថ្ងៃទី១៨ មករា ២០២១ កន្លងទៅនេះ ។

អតិថិជនដែលមានសំណាងរូបនោះឈ្មោះ សុខ ភី មានមុខរបរជាជាងធ្វើសំណង់ រស់នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ លោក សុខ ភី រំភើបជាខ្លាំងនៅពេលបានឈ្នះរង្វាន់ប្រាក់សុទ្ធដ៏សន្ធឹកសន្ធាប់នេះ ព្រោះថាទឹកប្រាក់៨ម៉ឺនដុល្លារអាមេរិក ពិតជាច្រើនខ្លាំងណាស់ លោកនឹងយកថវិកានេះទៅបង្កើតមុខរបរថ្មី ព្រមទាំងផ្គត់ផ្គង់ជីវភាពរស់នៅក្នុងគ្រួសារឲ្យរីកចម្រើន។

តើបងប្អូនចង់ទទួលបានឳកាសឈ្នះរង្វាន់ធំនេះ ដូចលោក សុខ ភី ដែរឬទេ? បើដូច្នេះ កុំនៅបង្អង់ យូរ វិធីងាយៗដោយគ្រាន់តែលើកទូរស័ព្ទ ហើយតេទៅ 8888 រួចចុចលេខ 1 ដើម្បីចូលរួមលេង រាល់ថ្ងៃ ចុចលេខ 2 ដើម្បីចូលរួមសម្រាប់ថ្ងៃនេះ នោះលោកអ្នក នឹងមានឱកាសក្លាយ ជាអ្នកឈ្នះរង្វាន់លុយសុទ្ធពី សែលកាត យ៉ាងពិតប្រាកដ។ ដូច្នេះ សូមតេទៅ កាន់តែច្រើន មានឱកាសឈ្នះ កាន់តែច្រើន។ ហើយកុំភ្លេចណា! រងចាំនាទីដ៏រំភើបនេះ ជាមួយការចាប់រង្វាន់ដែលមានផ្សាយ ផ្ទាល់លើកញ្ចក់ ទូរទស្សន៍ CTN និងហ្វេសប៊ុក CTN TV វេលាម៉ោង 7 យប់ជា រៀងរាល់ថ្ងៃ ហើយលទ្ធផលអ្នក ឈ្នះរង្វាន់ នឹងផ្សាយឡើងវិញក្នុងឆាណែលយូធូប សែលកាត ៕