ពិធីបើកសម្ពោធសាខាថ្មីក្នុងតំបន់សែនសុខ “ផាកកាហ្វេ ដឹហ្រ្គីនខំម្យូនីធីម៉ល” Park Café The Green Community Mall នាថ្ងៃសុក្រ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ នេះ
PR February 22, 2021 Liny Chan

នាថ្ងៃសុក្រ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ នេះ៖ ក្នុងនាម ក្រុមហ៊ុន យូណាយធីត ផាក ឯ.ក សូមសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ លោក លោកស្រី អ្នកនាងកញ្ញា ភ្ញៀវកិត្តិយសទាំងអស់ ដែលបានអញ្ជើញចូលរួមជាអធិបតីក្នុងពិធី “ផាកកាហ្វេ ដឹហ្រ្គីនខំម្យូនីធីម៉ល” ដែលសាខាថ្មីមួយទៀតក្នុងតំបន់សែនសុខ ដែលជាសាខាសិទិ្ធអាជីវកម្ម(Franchise Store) ថ្មី១កន្លែងទៀត។ ជាមួយការបំរើជូនអតិថិជននូវអាហារសុខភាព ប្រកបដោយរសជាតិយ៉ាងឈ្ងុយឆ្ងាញ់ មានច្រើនជម្រើស កាហ្វេ ភេសជ្ជៈ ទឹកផ្លែឈើស្រស់ៗ ប្រើគ្រឿងផ្សំធម្មជាតិល្អៗ ស្រស់ៗ ជាផលិតផលក្នុងស្រុក ការផលិត និង រៀបចំបំរើអតិថិជនប្រកាន់ភ្ជាប់នូវអនាម័យយ៉ាងខ្ជាប់ខ្ជួន ជាមួយបរិយាកាសហាងមានផាសុខភាព ការរៀបចំបែបទំនើប នៅ Park Café The Green Community Mall ។

លោកហេង សេងលី អគ្គនាយកគ្រប់គ្រងក្រុមហ៊ុន យូណាយធីត ផាក ឯ.ក បានបង្ហើបអោយដឹងបន្ថែមទៀតថា ក្រុមហ៊ុនកំពុងតែរៀបចំបើកសាខាថ្មីៗចំនួន៥កន្លែងផ្សេងទៀតមានដូច៖ សាខាព្រែកតាម៉ែកផ្លូវជាតិលេខ6A, សាខាកាល់ម៉ែត នៅទីតាំងថ្មីក្បែរសណ្ឋាគារភ្នំពេញ, សាខាស្តាតអូឡាំពិកទល់មុខវត្តមហាមន្រ្តី, សាខាផ្លូវកប់ស្រូវ និង សាខាក្រុងកំពង់សោម ដែលនឹងត្រូវបើកបំរើអតិថិជននៅចុងត្រីមាសទី១នៃឆ្នាំ២០២១ខាងមុខនេះហើយ សរុបរួមក្នុងឆ្នាំ២០២១នេះសាខាទាំងបើកហើយ ត្រៀមនឹងបើកមានរហូតដល់២៥សាខា។

សូមរំលឹកផងដែរថា៖ ផាកកាហ្វេបានចាប់បដិសន្ធិឡើងនៅឆ្នាំ២០០៤ ដែលភោជនីយដ្ឋានប្រកបដោយបរិយាកាសល្អមានផាសុខភាព ម្ហូបឆ្ងាញ់ៗ គ្មានជាតិប៊ីចេង និង សេវាកម្មទំនើប។ ដោយមានការគាំទ្រពីសំណាក់អតិថិជនលើផលិតផល អាហារគ្មានប៊ីចេង កាហ្វរទឹកដោះគ្មានជាតិខ្លាញ់ (Zero Fat Milk) ប្រើទឹកឃ្មុំជំនួយស្ករ កាហ្វេភ្នំពេញឆុងបែបបុរាណខ្មែរ និង ភេសជ្ជៈទឹកផ្លែឈើស្រស់ល្អជំនួយសុខភាព ផងដែរ។

[Park Café The Green Community Mall] -ម៉ោងបើក: ៦:៣០ព្រឹក ដល់ ០៩:០០យប់ ជារៀងរាល់ថ្ងៃ
-អសយដ្ឋាន៖ ផ្លូវលេខ 3032 សង្កាត់ ខ្មួញ ខណ្ឌ សែនសុខ រាជធានីភ្នំពេញ
-លេខទូរស័ព្ទ៖ 098 322 127
-ផែនទី Google៖ https://goo.gl/maps/MMjmgqVD4AkdTviG6

សូមអរគុណ!
Tel: 012 545867