បច្ចេកវិទ្យា

កុំព្យូទ័រ Mac ប្រមាណ ៣០,០០០ គ្រឿងនៅទូទាំងពិភពលោក កំពុងរងការវាយប្រហារពី malware ចម្លែកមួយឈ្មោះថា Silver Sparrow

BY
autoadmin
February 22, 2021

យោងតាមអ្នកស្រាវជ្រាវនៅឯក្រុមហ៊ុនសន្តិសុខ Red Canary បានឱ្យដឹងថា កុំព្យូទ័រ Mac របស់ក្រុមហ៊ុន APPLE នៅជុំវិញពិភពលោកប្រមាណ ៣០,០០០ គ្រឿង បានឆ្លងមេរោគ malware យ៉ាងអាថ៌កំបាំង ហើយមិនទាន់ដឹងថា វាវាយលុកក្នុងគោលបំណងអ្វីនៅឡើយទេ។ លោក Tony Lambert អ្នកវិភាគផ្នែកស៊ើបការណ៍សម្ងាត់នៅ Red Canary បានសរសេរថា មេរោគដែលក្រុមហ៊ុនហៅឈ្មោះថា Silver Sparrow «មិនបានបង្ហាញឥរិយាបទដែលយើងធ្លាប់រំពឹងទុកពី Adware ធម្មតាដែលជារឿយៗផ្តោតលើប្រព័ន្ធ macOS នោះទេ» នេះបើតាមការចុះផ្សាយរបស់សារប័ត៌មាន CNN

វាមិនច្បាស់ទេថាគោលដៅរបស់ malware នោះគឺជាអ្វី ហើយអ្នកស្រាវជ្រាវបាននិយាយថា Silver Sparrow រួមមានការបំផ្លាញខ្លួនឯង ដែលមើលទៅហាក់ដូចជាមិនទាន់ត្រូវបានគេប្រើ ហើយក៏មិនដឹងថា អ្វីដែលអាចបង្កឱ្យមានមុខងារនោះ។ គួរឱ្យកត់សម្គាល់ថា Silver Sparrow មានលេខកូដដែលដំណើរការនៅលើបន្ទះឈីប M1 របស់ក្រុមហ៊ុន APPLE ដែលបានបង្ហាញខ្លួននៅក្នុងខែវិច្ឆិកា នេះបើយោងតាមគេហទំព័រ Ars Technica ។

អ្នកស្រាវជ្រាវបានសរសេរថា៖«ទោះបីជាយើងមិនបានសង្កេតឃើញ Silver Sparrow ផ្តល់នូវបន្ទុកបន្ថែមក៏ដោយ ក៏ភាពឆបគ្នារបស់មេរោគជាមួយឈីប M1 ការចម្លងទូទាំងពិភពលោក អត្រាឆ្លងខ្ពស់ និងភាពពេញវ័យនៃប្រតិបត្តិការ បានបង្ហាញថា Silver Sparrow គឺជាការគំរាមកំហែងដ៏សំខាន់មួយ»។ Silver Sparrow បានចម្លងទៅកុំព្យូទ័រ Mac ក្នុង ១៥៣ ប្រទេស គិតត្រឹមថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ ហើយមានការឆ្លងខ្ពស់ជាងគេនៅសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស កាណាដា បារាំង និងអាឡឺម៉ង់ នេះបើយោងតាមទិន្នន័យពីគេហទំព័រ Malwarebytes ដែលជាវេបសាយរារាំងការវាយប្រហារ Ransomware ៕

អត្ថបទ៖ លីដា
ប្រភព៖ CNN

Share This Post: