HONDA PCX ស៊េរីថ្មី! រចនាថ្មីយ៉ាងផ្ចិតផ្ចង់ប្រកបដោយប្រណិតភាពឥតខ្ចោះ បានដាក់លក់ជាផ្លូវការនៅថ្ងៃទី២០ ខែ កុម្ភៈ ឆ្នាំ២០២១
PR February 22, 2021 Liny Chan

អតិថិជនទាំងអស់បានដឹងហើយថា ក្រុមហ៊ុន អិន ស៊ី អិច ជាក្រុមហ៊ុនតែមួយគត់ដែលទទួលបានសិទ្ធិក្នុងការផលិតនិងតំឡើង ម៉ូតូម៉ាកហុងដា និងជាក្រុមហ៊ុនលក់ម៉ូតូឈានមុខគេប្រចាំនៅប្រទេសកម្ពុជា។ ដើម្បីបំពេញនូវតម្រូវការរបស់អតិថិជន នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមហ៊ុន បានដាក់លក់ជាផ្លូវការម៉ូតូម៉ាក HONDA PCX ស៊េរីថ្មី ក្រោមគំនិត INNOVATE YOUR LUXURYHONDA PCX ស៊េរីថ្មី មិនត្រឹមតែទំនើបឆ្លាតវៃ ប៉ុន្តែ All New PCX តែងតែនាំមកនូវប្រណិតភាពឥតខ្ចោះ និងអនុភាពលើសលប់ដោយម៉ាស៊ីន
បំពាក់ជាមួយបច្ចេកវិទ្យាពិភពលោក eSP+ ថ្មី របស់ហុងដា ឆ្លុះបញ្ចាំងពីភាពឧត្តុងឧត្តមឥតទាស់របស់លោកអ្នក។ ចង់ដឹងថា HONDA PCX ស៊េរីថ្មី មានអ្វីប្លែក តោះមកមើលទាំងអស់គ្នា÷

ចង្កៀងមុខ LED ថ្មី!
កាន់តែទំនើបការរចនាថ្មីបែប Horizontal Lines ជាមួយពន្លឺដ៏ប្រណិត Positioning ទាំងសងខាង បង្កើតបានទៅជាមុខមាត់ថ្មី សាកសមបំផុតជាមួយការរចនាថ្មីទាំងស្រុងរបស់ All New PCX ។

NEW FULL DIGITAL SPEEDOMETER កុងទ័រ រចនាថ្មី!
ល្អឥតខ្ចោះបែប LIQUID CRYSTAL DISPLAY នៅចំកណ្តាលកុងទ័រ ដែលអាចឃើញច្បាស់ល្អពីដំណើរការគ្រប់មុខងារ។

SMART KEY និង SMART CONTROLLER
កាន់តែទំនើបទាន់សម័យជាមួយ ការបញ្ជាការចាប់ផ្ដើមដំណើរការម៉ូតូរបស់លោកអ្នក ជាមួយប្រព័ន្ធឆ្លាតវៃ ជួយបង្កើនសុវត្ថិភាពទ្វេរដង។

កន្លែងសាកថ្មថ្មី!

ឃ្លុបសាកថ្មធំជាងមុន ផ្តល់ភាពងាយស្រួលជាមួយខ្សែសាកថ្មប្រភេទ USB TYPE-C ផ្សារភ្ជាប់ទៅនឹង
ការរីកចម្រើននៃបច្ចេកវិទ្យាសកលលោក និងរក្សាទំនាក់ទំនងរបស់លោកអ្នកបានគ្រប់ពេលវេលានិង
គ្រប់ទីកន្លែង។

All New PCX បំពាក់នូវ eSP+ គឺជាបច្ចេកវិទ្យាសកលលោកថ្មី របស់ហុងដា ប្រពន្ធ័ម៉ាស៊ីន បំពាក់នូវ ស៊ូប៉ាប់ 4 តង់ ផ្តល់នូវអនុភាពកាន់តែខ្លាំង ធ្វើឲ្យការបើកបរកាន់តែរលូន ហើយកាន់តែពិសេសជាមួយប្រពន្ធ័បាញ់ប្រេង PGM-FI កាត់បន្ថយការបញេ្ចញជាតិពុលទៅក្នុងបរិស្ថាននិងជួយសន្សំសំចៃប្រេងសាំងបានយ៉ាងល្អ។

LUGGAGE BOX WITH SEAT STOPPER

អស់បារម្ភពីកន្លែងដាក់សំភារៈ កាន់តែធំជាងមុន ចំណុះដល់ទៅ ៣០លីត្រ ឬអាចទុកមួកសុវត្ថិភាពដែលមានចង្កា/Full-Face Helmet បាន និង SEAT STOPPER ជួយសម្រួលដល់ការបើកឬបិទកែបម៉ូតូកាន់តែងាយស្រួល។

ភ្លើងកន្ទុយក្រោយថ្មី! រចនាដោយភ្លើង LED ភ្ជាប់គ្នាជារាងអក្សរ X
ដែលជាបច្ចេកវិទ្យា Multi Optic បញ្ចេញពន្លឺភ្លឺច្បាស់ល្អ ឆ្លុះបញ្ចាំងពីភាពឈានមុខគេរបស់ All New PCX។

កាន់តែពិសេសនោះគឺ HONDA PCX ស៊េរីថ្មី មាន ៣ពណ៌សម្រាប់ជ្រើសរើសគឺ ពណ៌ក្រហម ពណ៌ស និង ពណ៌ប្រផេះ។សម្រាប់អតិថិជនដែលកំពុងស្វែងរកប្រភេទម៉ូតូអូតូទាន់សម័យ ជាមួយបច្ចេកវិទ្យាទំនើប កម្លាំងខ្លាំង HONDA PCX ស៊េរីថ្មី គឺពិតជាជំរើសដ៏សាកសមបំផុតសម្រាប់លោកអ្នក។

គួរបញ្ជាក់ដែរថា៖ អតិថិជនទាំងអស់ អាចរកទិញបាននៅគ្រប់បណ្ដាហាងលក់ម៉ូតូហុងដាទាំងអស់ទូទាំងប្រទេស ចាប់ពីថ្ងៃទី២០ ខែ កុម្ភៈ ឆ្នាំ២០២១នេះតទៅ។
សម្រាប់ព័ត៌មានបន្ថែម៖010 922 922 ឬ ចូលទៅកាន់គេហទំព័រ
: https://ncxhonda.com.kh/ww150m-ca-kh/