Visa សហការជាមួយ ក្រុមហ៊ុន តូតាល់ និងផ្សារបាយ័ន ដើម្បីពង្រីកការទូទាត់តាមរយៈបច្ចេកវិទ្យា Contactless
PR February 22, 2021 Liny Chan

ជម្រើសក្នុងការទូទាត់ ដោយប្រើបច្ចេកវិទ្យា ប៉ះដើម្បីបង់ប្រាក់ ‘tap to pay’ បានកើនឡើង ក្នុងចំណោមអតិថិជន និងបណ្តាម្ចាស់អាជីវកម្ម នៅកំលុងពេលមានជំងឺរាតត្បាត

ភ្នំពេញថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០២១ – នៅថ្ងៃនេះ ក្រុមហ៊ុន Visa ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីផលដែលឈានមុខគេនៅក្នុងពិភពលោក បានចាប់ផ្តើមដាក់ឲ្យមានការទូទាត់តាមរយៈបច្ចេកវិទ្យា Contactless នៅបណ្តាស្ថានីយ៍ចាក់ប្រេងឥន្ធនៈ របស់តូតាល់ និងនៅបណ្តាសាខាផ្សារទំនើបបាយ័ន នៅទូទាំងប្រទេស។ ភាពជាដៃគូនេះបានកើតឡើងស្របពេលដែលតម្រូវការនៃការទូទាត់តាមរយៈបច្ចេកវិទ្យា contactless មានការកើនឡើងឥតឈប់ឈរនៅក្នុងប្រទេស ដែលជំរុញដោយការអនុម័តយន្តការការអនុវត្តអនាម័យដែលល្អបំផុតក្នុងការទប់ស្កាត់ជាមួយនឹងជំងឺរាតត្បាត Covid-19 នាពេលបច្ចុប្បន្ន។

ការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃទិដ្ឋភាពការទូទាត់នៅក្នុងប្រទេសកម្ពុជា គឺឆ្លុះបញ្ចាំងពីនិន្នាការសកលនៃទំនោរចិត្តរបស់អតិថិជន។ បើយោងតាមការសិក្សាស្ទង់មតិលើប្រធានបទ ការបោះជំហានទៅរកអាជីវកម្ម របស់ក្រុមហ៊ុន Visa (Visa’s Back to Business) បានបង្ហាញថា ៧៨ ភាគរយនៃអតិថិជននៅទូទំាងសកលលោក បានកែសំរួលមធ្យោបាយទូទាត់ថ្លៃទំនិញរបស់ពួកគេ ដោយសារតែមានការព្រួយបារម្ភពីសុវត្ថិភាព ហើយប្រមាណជិតពាក់កណ្តាល (៤៨ ភាគរយ) ជ្រើសរើសមិនទិញទំនិញនៅហាងដែលប្រើប្រាស់វិធីសាស្រ្តទូទាត់ប្រាក់ដែលតម្រូវឲ្យមានការប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយអ្នកគិតប្រាក់ ឬម៉ាស៊ីនដែលត្រូវប្រើរួមគ្នា ដូចជាម៉ាស៊ីនឆូតកាតជាដើម។ ការទូទាត់ដោយប្រើបច្ចេកវិទ្យា Contactless អនុញ្ញាតឱ្យម្ចាស់កាតអាចធ្វើការទូទាត់ដោយគ្រាន់តែ “ប៉ះដើម្បីបង់ប្រាក់” តាមរយៈការប្រើប្រាស់ Visa កាតឥណពន្ធ កាតឥណទាន និងកាតបង់ប្រាក់ជាមុន ដោយអតិថិជនអាចកាន់កាតជាប់នឹងដៃជានិច្ចក្នុងពេលប្រតិបត្តិការ។ លើសពីនេះទៀត ពួកគាត់មិនចាំបាច់ចុះហត្ថលេខា ឬវាយលេខកូដសម្ងាត់ (Pin) ចំពោះប្រតិបត្តិការដែលមានចំនួនទឹកប្រាក់តិចជាង ៥០ដុល្លានោះទេ។

អ្នកស្រី ជុំ ម៉ូនីកា នាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ «អតិថិជនជាច្រើនបានបង្ហាញពីទំនោរក្នុងការប្រើប្រាស់ការទូទាត់ដោយប្រើបច្ចេកវិទ្យា contactless យ៉ាងខ្លាំង តាមរបាយការណ៍ដដែលនេះបានបង្ហាញថា ៥៧ ភាគរយ នៃប្រតិបត្តិការរបស់ Visa កាត ត្រូវបានធ្វើឡើងដោយការប៉ះដើម្បីបង់ប្រាក់ »។ អ្នកស្រីបន្តទៀតថា៖ «កាលពីឆ្នាំមុនៗ កត្តាជំរុញនៅពីក្រោយនេះគឺ បទពិសោធន៍ក្នុងការ ទិញទំនិញដ៏រលូន ដែលផ្តល់ទាំងភាពងាយស្រួលដល់អតិថិជន នឹងសេវាកម្មដែលប្រកបដោយភាពប្រកួតប្រជែងសម្រាប់អាជីវកម្ម។ ប៉ុន្តែអ្វីទាំងអស់នោះបានផ្លាស់ប្តូរកាលពីឆ្នាំ២០២០ – អ្វីដែលយើងកត់សម្គាល់ឃើញពាក់ព័ន្ធនឹងកំណើននៃចំណាប់អារម្មណ៍របស់អ្នកប្រើប្រាស់នៅពេលនេះ គឺដោយសារតែពួកគាត់កំពុងតែអនុវត្តនឹងគិតគូរអំពីបញ្ហាសុវត្ថិភាព និងសុខមាលភាព »។

អ្នកស្រី កឹម សុភ័ក្រ អនុប្រធានផ្នែកទីផ្សារ និង ប្រេងរំអិល របស់ក្រុមហ៊ុនតូតាល់កាំបូត បានមានប្រសាសន៍ថា៖« បេសកកម្មរបស់យើងគឺធ្វើយ៉ាងណាអាចឱ្យអ្នកបើកបរយានយន្ត ចូលមកចាក់ប្រេងឥន្ធនៈនៅស្ថានីយ៍តូតាល់ដោយសុវត្ថិភាព ហើយបន្តដំណើរទៅទៀតបានយ៉ាងឆាប់រហ័ស។ ការទូទាត់ដោយប្រើប្រាស់បច្ចេកវិទ្យា tap to pay របស់ Visa ធ្វើឱ្យមានការចំណេញច្រើននៅក្នុងចំនុចទាំងពីរនេះ ដោយសារតែអតិថិជនអាចធ្វើការទូទាត់ត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះ ហើយប្រតិបត្តិការអាចដំណើរការដោយគ្មានហានិភ័យដែលពាក់ព័ន្ធនឹងការប៉ះពាល់ដោយផ្ទាល់ជាមួយបុគ្គល ជាអ្វីដែលយើងគ្រប់គ្នាត្រូវប្រយ័ត្នប្រយែងកំលុងពេលមានជំងឺរាលត្បាតនេះ។

មតិស្រដៀងគ្នានេះផងដែរក៏ត្រូវបានចែករំលែកដោយ លោក ឈាង ម៉េង អ្នកចាត់ចែងទូទៅនៃផ្សារទំនើបបាយ័ន។ «យើងពិតជារំភើបរីករាយណាស់ដែលអាចផ្តល់ជូននូវជម្រើសនៃការទូទាត់ប្រាក់បែបទំនើបដល់អតិថិជនរបស់យើង។ ការទទួលយកការទូទាត់តាមបែបបច្ចេកវិទ្យា contactless នឹងអនុញ្ញាតឱ្យអតិថិជនរបស់យើងចំណាយពេលតម្រង់ជួរចាំតិចជាងមុន ផ្តល់ភាពងាយស្រួលសម្រាប់អតិថិជនក៏ដូចជានិយោជិក ព្រមទាំងបង្កើនប្រសិទ្ធភាពនៃប្រតិបត្តិការទូទៅរបស់យើងផងដែរ»។

ទោះបីសេដ្ឋកិច្ចកម្ពុជាពឹងផ្អែកយ៉ាងខ្លាំងលើសាច់ប្រាក់ក៏ដោយ វិធីសាស្រ្តថ្មីក្នុងការទូទាត់ប្រាក់តាមរយៈប្រព័ន្ធអេឡិចត្រូនិចក៏កំពុងទទួលបានការចាប់អារម្មណ៍ពីអ្នកប្រើប្រាស់ផងដែរ។ ផ្អែកលើការសិក្សាចុងក្រោយរបស់ Visa អំពីឥរិយាបទក្នុងការទូទាត់ប្រាក់របស់អតិថិជនឆ្នាំ ២០២០ បានបង្ហាញថា ផ្សារទំនើប និងស្ថានីយ៍ឥន្ធនៈ គឺជាប្រភេទចំណាយដែលស្ថិតក្នុងចំណាត់ថ្នាក់លេខ ២ និង លេខ៤ ក្នុងបញ្ជីនៃប្រភេទចំណាយសំខាន់របស់អតិថិជន ហើយប្រភេទចំណាយទាំងពីរនេះគឺមានភាគរយខ្ពស់ជាងគេដែលអាចដឺកនាំទៅរកការផ្លាស់ប្តូររបស់សង្គមទៅជាសង្គមមួយដែលមិនប្រើប្រាស់សាច់ប្រាក់សុទ្ធ។ ទន្ទឹមនឹងនេះដែរ មួយភាគបីនៃប្រជាជនកម្ពុជា (ស្មើរនឹង ៣១ ភាគរយ) ដែលជាអ្នកឆ្លើយតបទៅការស្ទង់មតិនេះ បានបង្កើនការប្រើប្រាស់ការទូទាត់តាមរយៈកាតបច្ចេកវិទ្យា contactless ហើយជិតពាក់កណ្តាល (ស្មើរនឹង ៤៥ ភាគរយ) នៃអ្នកឆ្លើយ ចាប់អារម្មណ៍ក្នុងការទូទាត់ដោយប្រើបច្ចេកវិទ្យា contactless ៕

1 https://www.visa.com.kh/en_kh/visa-offers-and-perks/total/145988
2 https://www.visa.com.kh/en_kh/visa-offers-and-perks/bayon-market/145987
3 VisaNet data December 2020.
4 The Visa Consumer Payment Attitudes Study was prepared by CLEAR in December 2020, surveyed amongst 7,526 consumers in Singapore, Philippines, Thailand, Indonesia, Vietnam, Malaysia, Myanmar and Cambodia.

អំពីក្រុមហ៊ុន Visa
Visa Inc. (NYSE: V) គឺជាក្រុមហ៊ុននាំមុខគេក្នុងបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈឌីជីថល។ បេសកកម្មរបស់យើងគឺផ្សារភ្ជាប់ពិភពលោកទាំងមូលតាមរយៈការតភ្ជាប់បណ្តាញទូទាត់ប្រាក់ប្រកបដោយភាពច្នៃប្រឌិតថ្មី អាចទុកចិត្តបាន និងមានសុវត្ថិភាពបំផុត ជាមួយអ្នកប្រើប្រាស់ អាជីវករ និងជួយឲ្យសេដ្ឋកិច្ចមានការរីកចម្រើន។ បណ្តាញទំនើបឈានមុខគេបំផុតមួយរបស់ពិភពលោកគឺ VisaNet របស់យើង ផ្តល់ការទូទាត់ដែលអាចទុកចិត្តបាននិងមានសុវត្ថិភាពនៅទូទាំងពិភពលោក នឹងមានលទ្ធភាពគ្រប់គ្រងប្រតិបត្តិការជាង ៦៥,០០០ប្រតិបត្តិការក្នុងមួយវិនាទី។ ក្រុមហ៊ុនផ្តោតការយកចិត្តទុកដាក់ឥតឈប់ឈរលើការច្នៃប្រឌិត ដែលនេះជាកត្តាជម្រុញដល់ភាពរីកចម្រើនយ៉ាងឆាប់រហ័សនៃការធ្វើពាណិជ្ជកម្មបែបឌីជីថលដែលបានផ្សារភ្ជាប់ទៅនឹងឧបករណ៍អេទ្បិចត្រូនិកណាក៏បាន សម្រាប់មនុស្សគ្រប់គ្នានៅគ្រប់ទីកន្លែង។ នៅពេលដែលពិភពលោកផ្លាស់ប្តូរពី analog ទៅឌីជីថលក្រុមហ៊ុន Visa ក៏កំពុងតែពង្រឹងលើស្លាកសញ្ញា ផលិតផល បុគ្គលិក និង បណ្តាញរបស់ខ្លួនរួចជាស្រេចដើម្បីចូលរួមជាមួយនឹងការផ្លាស់ប្តូរពាណិជ្ជកម្មនាថ្ងៃអនាគត។ ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ visa.com/blog និង @VisaNews.

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់៖
កញ្ញា ត្រាង ង្វៀន (Trang Nguyen)
ក្រុមហ៊ុន Visa Worldwide Pte. Limited
ទូរស័ព្ទ ៖ (84) 28 3520 7439
អ៊ីម៉ែល ៖ trang.nguyen@visa.com

កញ្ញា គ្រី សុវណ្ណារី
ក្រុមហ៊ុន Red Dot (Cambodia) Co., Ltd តំណាងក្រុមហ៊ុន Visa Inc.
ទូរស័ព្ទ ៖ (855) 11 733 368
អ៊ីម៉ែល ៖ nary@reddot.com.kh

ឯកសារយោង៖
អ្នកស្រី ជុំ ម៉ូនីកា នាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ «អតិថិជនជាច្រើនបានបង្ហាញពីទំនោរក្នុងការប្រើប្រាស់ការទូទាត់ដោយប្រើបច្ចេកវិទ្យា contactless យ៉ាងខ្លាំង តាមរបាយការណ៍ដដែលនេះបានបង្ហាញថា ៥៧ ភាគរយ នៃប្រតិបត្តិការរបស់ Visa កាត ត្រូវបានធ្វើឡើងដោយការប៉ះដើម្បីបង់ប្រាក់ »។

1 https://www.visa.com.kh/en_kh/visa-offers-and-perks/total/145988
2 https://www.visa.com.kh/en_kh/visa-offers-and-perks/bayon-market/145987
3 VisaNet data December 2020.
4 The Visa Consumer Payment Attitudes Study was prepared by CLEAR in December 2020, surveyed amongst 7,526 consumers in Singapore, Philippines, Thailand, Indonesia, Vietnam, Malaysia, Myanmar and Cambodia.

អំពីក្រុមហ៊ុន Visa
Visa Inc. (NYSE: V) គឺជាក្រុមហ៊ុននាំមុខគេក្នុងបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈឌីជីថល។ បេសកកម្មរបស់យើងគឺផ្សារភ្ជាប់ពិភពលោកទាំងមូលតាមរយៈការតភ្ជាប់បណ្តាញទូទាត់ប្រាក់ប្រកបដោយភាពច្នៃប្រឌិតថ្មី អាចទុកចិត្តបាន និងមានសុវត្ថិភាពបំផុត ជាមួយអ្នកប្រើប្រាស់ អាជីវករ និងជួយឲ្យសេដ្ឋកិច្ចមានការរីកចម្រើន។

https://www.visa.com.kh/en_kh/visa-offers-and-perks/total/145988
2 https://www.visa.com.kh/en_kh/visa-offers-and-perks/bayon-market/1459873 VisaNet data December 2020.
4 The Visa Consumer Payment Attitudes Study was prepared by CLEAR in December 2020, surveyed amongst 7,526 consumers in Singapore, Philippines, Thailand, Indonesia, Vietnam, Malaysia, Myanmar and Cambodia.