OPPO RENO5 5G ចាប់ផ្តើមមានលក់នៅក្នុងប្រទេសកម្ពុជាយើងហើយ ជាមួយនឹងបច្ចេកវិទ្យាទំនើប 5G សាកថ្ម 65W Super VOOC 2.0 និងមុខងារ AI Beauty Video
បច្ចេកវិទ្យា February 23, 2021 Liny Chan

កាលពីខែមករា ទើបរំលងទៅថ្មីៗនេះ ក្រុមហ៊ុនស្មាតហ្វូន OPPO ដ៏ល្បីល្បាញក្នុងប្រទេសកម្ពុជាទើបនឹងបានបញ្ចេញនូវស្មាតហ្វូនស៊េរីថ្មី OPPO RENO5 ដែលទទួលបានការពេញនិយមខ្លាំងពាសពេញប្រទេសជាមួយសមត្ថភាពដ៏ខ្លាំង និងអស្ចារ្យរបស់ស្មាតហ្វូនមួយនេះ។

ដោយឡែកអ្វីដែលធ្វើឲ្យបងប្អូន អតិថិជន និងហ្វេនៗដែលគាំទ្រ OPPO ទាំងអស់កំពុងតែមានការភ្ញាក់ផ្អើលបន្ទាប់ពីលេចឮថាក្រុមហ៊ុន OPPO បានបញ្ចេញស្មាតហ្វូនម៉ូដែលថ្មីជាបងប្អូនបង្កើតរបស់ OPPO RENO5 នោះគឺ OPPO RENO5 5G ស៊េរីថ្មីដែលមានតម្លៃត្រឹមតែ $469 ប៉ុណ្ណោះដែលធ្វើឲ្យកក្រើកជាថ្មីម្តងទៀតដោយបង្ហាញជូនបន្ថែមនូវកំពូលសមត្ថភាពថ្មីៗ និងដ៏អស្ចារ្យបំផុត ដែលអាចផ្តល់នូវអារម្មណ៍ភ្ញាក់ផ្អើលអស្ចារ្យគ្មានព្រំដែន នេះបើយោងតាមហ្វេសប៊ុកផេកផ្លូវការរបស់ក្រុមហ៊ុន OPPO ។ ហើយគួរកត់សម្គាល់ផងដែរថា ការប្រើប្រាស់អ៊ីនធឺណែត ក៏ដូចជាបណ្តាញសង្គមនាពេលបច្ចុប្បន្ននេះកំពុងទទួលបានការពេញនិយមចូលចិត្តយ៉ាងខ្លាំងពីសំណាក់ប្រជាជននៅក្នុងប្រទេសកម្ពុជា ពិសេសគឺវាជួយសម្រួលដល់ការរកស៊ី ធ្វើជំនួញ ទំនាក់ទំនងលឿនជាងមុន ការលេងហ្គេមដោយផ្តោតលើល្បឿនអ៊ីនធឺណែត 4G ឬ 4.5G ពិសេសក៏មានអ្នកជ្រួលជ្រើមទន្ទឹងរងចាំបច្ចេកវិទ្យា 5G ដែលល្បីថាលឿនខ្លាំងថានឹងមកដល់នៅពេលណា?
អ្នកទាំងអស់គ្នាប្រាកដជាចង់ដឹងហើយថាតើ OPPO RENO5 5G មានលក្ខណៈពិសេសអ្វីខ្លះ? ហើយមូលហេតុអ្វីគួរប្រើ OPPO RENO5 5G?

• បច្ចេកវិទ្យា 5G ៖ សម្រាប់ OPPO RENO5 5G គឺបានបំពាក់មកជាមួយប្រព័ន្ធបណ្តាញលឿនជាងគេ ឬបច្ចេកវិទ្យាទំនើប 5G ដែលមនុស្សជាច្រើនបានទន្ទឹងរង់ចាំដំណើរការក្នុងប្រទេសកម្ពុជាក្នុងពេលឆាប់ៗនេះ។ ក្នុងនោះផងដែរ OPPO RENO5 5G បានបំពាក់ជាមួយល្បឿនអង្គចងចាំទំហំធំ 8GB និងអង្គផ្ទុកទិន្នន័យធំ 128GB រួមជាមួយនឹងបន្ទះឈីប Qualcomm Snapdragon 765G (5G), octa-core 2.4GHz។ ចំណែកល្បឿនអេក្រង់ 90Hz លឿនរលូនខ្លាំងងាយស្រួលក្នុងការប្រើប្រាស់ និងទស្សនាវីដេអូ។ លើសពីនេះឃើញថាបច្ចេកវិទ្យា និងមុខងារមួយចំនួននៅលើ OPPO RENO5 5G ដែល Hardware ល្អបំផុតត្រូវបានដាក់បញ្ចូលក្នុងទូរស័ព្ទមួយនេះគឺបានបំពាក់នៅលើស្មាតហ្វូន Flagship ដែលមានតម្លៃថ្លៃៗក៏មានបំពាក់នៅលើ OPPO RENO5 5G ស៊េរីក្រោយទើបចេញលក់ថ្មីៗក្តៅៗនេះផងដែរ។
• បច្ចេកវិទ្យាសាកថ្ម 65W SuperVOOC 2.0 ៖ OPPO RENO5 5G មានថាមពលថ្មទំហំ 4300mAh ក៏ដូចជាអាចគាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿន SuperVOOC 2.0 កម្លាំងសាកថ្មដល់ទៅ 65W ដោយសាកត្រឹម 37 នាទីពេញបាន 100% ឬសាកថ្ម 5 នាទីប្រើបានរហូតដល់ទៅ 4 ម៉ោង ដែលយើងឃើញបំពាក់នៅលើតែស្មាតហ្វូនដែលមានតម្លៃថ្លៃដូចជា FindX2 Pro ជាដើម។
• បច្ចេកវិទ្យា AI Beauty Video ៖ ធ្លាប់តែឮមុខងារនេះនៅពេលថតរូបមែនទេ? តោះ! ឈប់បណ្តោយឲ្យរូបភាពក្បត់វីដេអូទៀត ពេលនេះមុខងារថតវីដេអូជំនួយសម្រស់មាននៅលើ OPPO RENO5 5G ហើយដែលមានសមត្ថភាពអាចសម្គាល់ដឹងរាល់ព័ត៌មានផ្ទៃមុខរបស់អ្នកបានយ៉ាងលម្អិត និងឲ្យអ្នកកាន់តែមានភាពស្រស់ស្អាត លេចធ្លោ និងទាក់ទាញគ្រប់ស្ថានភាពរាល់ពេលថតវីដេអូម្តងៗ។

យល់យ៉ាងណាដែលបន្ទាប់ពីដឹងចំណុចពិសេសៗរបស់ OPPO RENO5 5G? តោះ! រួសរាន់ឡើងទៅជាវ OPPO RENO5 5G នៅគ្រប់ហាងលក់ទូរស័ព្ទទូទាំងប្រទេសដែលមានស្លាក OPPO ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី22 ខែកុម្ភៈ ឆ្នាំ2021 ក្នុងតម្លៃត្រឹមតែ $469 នឹងទទួលបានកាដូជាទីគាប់ចិត្តសរុបជាទឹកប្រាក់រហូតដល់ទៅ $74 ដែលរួមមានដូចជា៖ កែវទឹកដ៏ស្រស់ស្អាត (តម្លៃ $10) Power Bank 10000mAh (តម្លៃ $10) ជាមួយនឹងស៊ីមស្មាតលេខពិសេស Bronze (តម្លៃ $54) ភ្ជាប់ជាមួយគម្រោង Smart ធំហ្ម៎ង ប្រើអ៊ីនធឺណែតដោយមិនគិតថ្លៃ 12សប្តាហ៍។

អូភ្លេច! តើលោកអ្នកចង់ទទួលបានរង្វាន់ជាច្រើនដែលរួមមានដូចជាកាស OPPO Enco W11, OPPO Powerbank និងតុក្កតាគូស្នេហ៍ដ៏ស្រស់ស្អាតឬទេ? វិធីងាយៗស្រួលៗគ្រាន់តែធ្វើតាមលក្ខខណ្ឌទាំង 4 ចំណុច ៖

ជំហានទី1 ៖ ថតវីដេអូខ្លីដែលមានប្លង់ 2 រយៈពេលត្រឹមតែ 1 នាទី (មិនកំណត់ឧបករណ៍សម្រាប់បង្កើតវីដេអូឡើយ)។
ជំហានទី2 ៖ ចូលទៅកាន់ Link មួយនេះ (https://renographer.oppomobile.com.kh/161283916854043) ដើម្បីបង្ហោះវីដេអូខ្លីរបស់អ្នក។
ជំហានទី3 ៖ ទាញយក Link ដែលបានបង្ហោះនៅក្នុងវេបសាយ មកចែករំលែកលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនជា Public ដោយភ្ជាប់ Hashtag #Reno_Dual_View ។
ជំហានទី4 ៖ ប្រាប់មិត្តភក្តិឲ្យចុចលើ Link ដែលអ្នកបាន Share ដើម្បីបោះឆ្នោតគាំទ្រលើវីដេអូរបស់អ្នក (ក្នុងម្នាក់អាចចូលទៅបោះឆ្នោតគាំទ្របាន 1 ដងក្នុងមួយថ្ងៃ)។

គួរបញ្ជាក់ផងដែរ ក្រុមហ៊ុន OPPO នឹងធ្វើការជ្រើសរើសយក 30 វីដេអូដែលទទួលបានការបោះឆ្នោតគាំទ្រច្រើនជាងគេ។ តោះនៅចាំអីទៀត! ចូលរួមលេងទាំងអស់គ្នាដើម្បីទទួលបានរង្វាន់ជាច្រើនពី OPPO ៕