ដុល្លារ មាន ឫទ្ធិ ធ្វើឲ្យខេមបែកគូស្នេហ៍ទាំងនៅស្រឡាញ់
- BY
- Liny Chan
- February 24, 2021
បទចម្រៀងរបស់ខេមជាមួយ តន់ ចន្ទសីម៉ា ហាក់ដូចជាសម្រុកចេញកាន់តែច្រើន តែសម្រាប់បទចម្រៀងមួយបទព្រឹកមិញនេះ ហាក់ដូចជាប្លែក មិនមែនជាស្ដាយឈ្លោះប្រកែក ឌឺដងគ្នា ដូចបទលើកមុន ប៉ុន្តែបែរជារៀបរាប់ពីការបែងចែកវណ្ណៈ របស់ ខាងស្រីដែលស្រលាញ់ដុល្លារ ជាងសេចក្ដីស្នេហា ធ្វើឲ្យខេមរៀបរាប់ទាំងក្រៀមក្រំ ដែលខ្លួនបានស្រលាញ់ តន់ ចន្ទសីម៉ា ដោយបេះដូងនោះមានការខកចិត្តជាខ្លាំង។
ជាមួយគ្នានោះ ក្នុងបទចម្រៀងមួយបទនេះ អ្នកនិពន្ធបានលេងពាក្យ ប្លែកៗ ដូចជា ដុល្លារ មានប្ញទ្ធិ តាស្រមូម សាហាវ ជាដើមដែលជាចំណុចនៃលុយកាក់។ ចង់ជ្រាបថាបទនេះយ៉ាងណានោះ សូមទស្សនាបទ “ដុល្លារ មាន ប្ញទ្ធិ” របស់ តន់ ចន្ទសីម៉ា និង ខេម ទើបតែចេញនៅព្រឹកនេះទាំងអស់គ្នា៖
- Share This Post: