PR

តារាចម្រៀងជួរមុខលោក ណុប បាយ៉ារិទ្ធិ ត្រៀមរួចរាល់ជាមួយវត្តមានក្នុងកម្មវិធី Boostong Gold Medal Concert

BY
Liny Chan
February 25, 2021

នៅសប្តាហ៍នេះកម្មវិធីតន្រី្តរបស់ភីអិនអិន Boostrong Gold Medal Concert នឹងស្វាគមន៍តារាចម្រៀងជួរមុខមួយរបស់កម្ពុជាគឺលោក ណុប បាយ៉ារិទ្ធិ ដែលគ្រប់គ្នាបានស្គាល់រួចមកហើយពីទឹកដមសម្លេងដ៏ក្រអួនក្រអៅស្តាប់មិនចេះជិនណាយរបស់តារាចម្រៀងរូបនេះ។

វត្តមានក្នុងកម្មវិធី Boostrong Gold Medal Concert របស់លោកលើកនេះ នឹងធ្វើអោយទស្សនិកជនជាពិសេសអ្នកគាំទ្រទទួលបានចំណីអារម្មណ៍កាន់តែថ្មី និងកាន់តែប្លែកទាំងស្ទាយ តុបតែងខ្លួន បទចម្រៀងថ្មីនិងពីរោះៗ ព្រមជាមួយការតុបតែងលម្អរឆាកអោយត្រូវជាមួយអត្ថន័យនៃបទចម្រៀង ជាពិសេសលោកក៏បានត្រៀមជាមួយឈុតសម្តែងពិសេសផងដែរ។ ក្រៅពីទទួលអារម្មណ៍រីករាយពីលោក ណុប បាយ៉ារិទ្ធិហើយនោះ ទស្សនិកជននឹងបានទស្សនាជាមួយការបកស្រាយបទចម្រៀងពីសំណាក់តារាចម្រៀង និងក្រុមចម្រៀងផ្សេងទៀតមានដូចជា កញ្ញា គង់ កែវមរកត កញ្ញា ទេព ម៉ូឌីកា និង ក្រុមចម្រៀង Eternal។

មិនត្រឹមតែប៉ុណ្ណោះពីកម្មវិធីក៏មានការលេងហ្គេមដើម្បីឈ្នះរង្វាន់ពីភេសជ្ជៈប៉ូវកម្លាំង Boostrong ផងដែរគឺវគ្គ Boostrong តេឈ្នះលុយ។ វគ្គ Boostrong តេឈ្នះលុយជាវគ្គពិសេសមួយដែលទស្សនិកជន អាចទូរសព្ទចូលរួមលេងដោយគ្រាន់តែឆ្លើយសំនួរងាយៗពីកម្មវិធី បន្ទាប់មកជ្រើសរើសប្រអប់តាមអក្សរនីមួយៗ។ ទឹកប្រាក់សម្រាប់ប្រអប់នីមួយៗមានចាប់ពីម្ភៃម៉ឺនរៀល (២០០,០០០រៀល) រហូតដល់មាសមួយតម្លឹង។កុំភ្លេចទស្សនាកម្មវិធីតន្រ្តី Boostrong Gold Medal Concert ផ្សាយផ្ទាល់នៅថ្ងៃសៅរ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ៤:៣០នាទីល្ងាចតទៅ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕

ទស្សនាវីដេអូខ្លីសូមចុច៖

Share This Post: