បច្ចេកវិទ្យា

លែងពិបាកហើយ! Samsung នឹងបញ្ចេញឆ្នាំងសាកឥតខ្សែស៊េរីថ្មីអាចសាកម្តងបានច្រើនគ្រឿងក្នុងពេលតែមួយ

BY
Khmernote Media
July 24, 2018

នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ កម្មវិធីបង្ហាញផលិតផលថ្មីៗរបស់ក្រុមហ៊ុន Samsung នឹងមកដល់ ហើយផលិតផល ដែលគេរំពឹងថានឹងដាក់បង្ហាញមានដូចជា Galaxy Note ជំនាន់ថ្មី, SmartWatch ជំនាន់ថ្មី និងឆ្នាំងសាកឥតខ្សែ Wireless Charge ជំនាន់ថ្មីផងដែរ។

ចំពោះឆ្នាំងសាកឥតខ្សែជំនាន់ថ្មីនៅឆ្នាំត្រូវបានគេរំពឹងថាមានឈ្មោះ Wireless Charger Duo ដែលវាមានសមត្ថភាពអាចសាកថ្មម្តងបានច្រើនគ្រឿងក្នុងពេលតែមួយ ហើយវាក៏អាចសាកថ្មល្បឿនលឿនបាន២គ្រឿងក្នុងពេលតែមួយផងដែរ។

តាមការបញ្ជាក់ពីក្រុមហ៊ុន Samsung បានឲ្យដឹងថា កម្មវិធីបង្ហាញផលិតផលថ្មីរបស់ខ្លួននឹងប្រព្រឹត្តិធ្វើឡើងនៅថ្ងៃទី០៩ ខែសីហា ខាងមុខនេះ ចំពោះតម្លៃផលិតផលទាំងនោះនឹងបង្ហាញជាផ្លូវការនៅថ្ងៃនោះតែម្តង៕

អត្ថបទ៖ វី
ប្រភព៖ letsgodigital

Share This Post: