បច្ចេកវិទ្យា

ពិបាករៀនអនឡាញតាមទូរស័ព្ទដៃមែនអត់? តោះងាកមកមើលសមត្ថភាពកូនកាត់កុំព្យូទ័រ និងថេប្លេតស៊េរីថ្មីៗរបស់ក្រុមហ៊ុនហួវៃ!

BY
Liny Chan
February 25, 2021

នៅផ្ទះរៀនតាមអនឡាញសុវត្ថិភាព ប៉ុន្តែបើរៀនតាមទូរស័ព្ទដៃ អេក្រង់ហាក់បីដូចជាតូចពេក អញ្ចឹងចូលក្រឡេកមកមើលនូវកូនកាត់កុំព្យូទ័រស៊េរីថ្មី Huawei MatePad Pro, Huawei MatePad, Huawei MatePad T 10s និង ថេប្លេត Huawei MatePad T 8 របស់ក្រុមហ៊ុនហួវៃ ដូចខាងក្រោមនេះ៖

1.កូនកាត់កុំព្យូទ័រស៊េរីថ្មីខ្មៅដៃវេទមន្ត Huawei MatePad Pro តម្លៃ $699 ថែមជូនខ្មៅដៃវេទមន្ត Huawei M-pencil និងBluetooth Keyboard

MatePad Pro ត្រូវបានក្រុមហ៊ុន Huawei រចនាឡើងជាមួយនឹងរូបរាងតូចច្រឡឹង(W:246 mm, H:159 mm, D: 7.2 mm) ទម្ងង់ត្រឹមតែ 460g ជាមួយនឹងអេក្រង់ទំហំ 10.8 អ៊ីញ មានកម្រិតបង្ហាញលំដាប់កំពូល 16.7 លានពណ៌ Huawei FullVidw Display ភ្ជាប់បច្ចេកវិទ្យាការពារភ្នែកដែលទទួលស្គាល់ដោយស្ថាប័ន TÜV Rheinland របស់ប្រទេសអាល្លឺម៉ង់។ កុំព្យូទ័រយួរដៃកូនកាត់ស៊េរីថ្មីនេះ មានខ្មៅដៃវេទមន្ត HUAWEI M-pencil សម្រាប់ការប្រើប្រាស់ដូចខ្មៅដៃ ប៉ុន្តែមានភាពឆ្លាតវៃជាង និងបង្ហាញរូបភាព ការសរសេររបស់អ្នកឲ្យមើលទៅកាន់តែស្អាត ប្រកបដោយភាពច្នៃប្រឌិតនិងទាក់ទាញបំផុត។ អ្នកអាចប្រើប្រាស់ខ្មៅដៃវេទមន្ត Huawei M-pencil សសេរលើអេក្រង់ Huawei MatePad Pro តាមចិត្តចង់ដូចជាកំពុងយកខ្មៅដៃសរសេរលើក្រដាសអញ្ចឹងដែរ ប៉ុន្តែការបង្ហាញគឺមានលក្ខណៈរស់រវើកជាមួយនឹងរូបភាព លេខ អក្សរ បែបឌីជីថល។

2.កូនកាត់កុំព្យូទ័រស្តេចសម្លេង ស្តេចអេក្រង់ Huawei MatePad តម្លៃត្រឹមតែ $349 ថែមជូនប៊ិច, Cover, និង Bluetooth Keyboard, Bluetooth Mouse

ត្រូវបានក្រុមហ៊ុន Huawei រចនាឡើងជាមួយនឹងរូបរាងតូចច្រឡឹង ស្តើងងាយស្រួលកាន់ប្រើ បំពាក់នូវស្តេចអេក្រង់ មានពណ៌ដិត កម្រិតបង្ហាញ 2K FullView Display (2000×1200) ទំហំអេក្រង់ធំ 10.4” គែមកាន់តែតូច (7.9mm) បន្ថែមរស់ជាតិនៃការទស្សនាត្រជាក់ភ្នែក សម្រាប់ការសិក្សា ធ្វើការ តាមអនឡាញ។ Huawei MatePad មានរន្ធបំពងសំលេងធំៗចំនួន4 របស់ក្រុមហ៊ុន Harman Kardon ផ្តល់នូវបទពិសោធន៍ថ្មីស្រឡាងនៃ Surround Sound ទំាង4ទិស ហើយមានគុណភាពសំឡេងលឺច្បាស់អស្ចារ្យ ពុំចាប់បាច់ត្រូវការបាសបន្ថែម បង្កលក្ខណៈភាពងាយស្រួលសម្រាប់បុត្រធីតាសិក្សាតាមអនឡាញ។ ជាពិសេស អ្នកនិងបុត្រធីតា អាចរីករាយជាមួយនឹងមុខងារ eBook Mode ដែលផ្តល់នូវភាពងាយស្រួលក្នុងការអានពិតៗ និងមិនព្រួយបារម្ភខ្លាចខូចភ្នែក ព្រោះ Huawei MatePad ភ្ជាប់នូវបច្ចេកវិទ្យាការពារភ្នែកដែលទទួលស្គាល់ដោយស្ថាប័ន TUVRheinland របស់ប្រទេសអាឡឺម៉ង់។

3. កូនកាត់កុំព្យូទ័រ Huawei MatePad T 10s កំពូលអេក្រង់ 10.1” ស្តេចសំឡេង Harman Kardon តម្លៃ $249
ថែមជូន Bluetooth Keyboard និង Cover


កូនកាត់កុំព្យូទ័រជំនាន់ថ្មី Huawei MatePad T 10s រៀនអនឡាញម៉ាអែម E-School, Zoom, Google classroom និង មើល YouTube ខ្សែភាពយន្ត គំនូរជីវចល ម៉ាសាលាញ់ ជាមួយអេក្រង់ធំត្រជាក់ភ្នែក 10.1” Full HD+ ភ្ជាប់មុខងារ ការពារភ្នែកធីយូវី (TUV) របស់ប្រទេសអាល្លឺម៉ង់ អស់កង្វល់បញ្ហាភ្នែក ទោះបីជាសម្លឹងមើលច្រើនម៉ោងក៍ដោយចំណែកឯសំឡេងវិញខ្ចិលនិយាយ គឺថាលាន់លឺពិរោះរណ្តំចិត្តតែម្តងរបស់ Harman Kardon Speakers ជាពិសេស មានភ្ជាប់មុខងារគ្រប់គ្រងកុមារ ដែលគេហៅថា ឃីត ខនណឺ (Kids Corner) ដែលបង្កលក្ខណៈងាយស្រួលសម្រាប់មាតាបិតា អាចកំណត់ម៉ោង និង កំណត់កម្មវិធីរបស់កូនៗលេង ដោយ មិនប៉ះពាល់ឯកសារសំខាន់ ការសម្ងាត់ឯកជន។

4. ថេប្លេត Huawei MatePad T 8 បំពាក់មុខងារការងារភ្នែក ត្រូវម៉ាច់សម្រាប់រៀនតាមអនឡាញ តម្លៃ $149 ថែមជូន Cover និង Screen ការពារ

MatePad T 8 ត្រូវបានរចនាឡើងមានរូបរាងតូចស្តើង ងាយស្រួលដាក់តាមខ្លួន មានអេក្រង់លាតធំទូលាយ 8” (80%) ងាយស្រួលសម្រាប់ការសិក្សាតាមអនឡាញ លេងហ្គេម ឬទស្សនាកម្មវិធីកម្សាន្តនានា បំពាក់នូវ មុខងារអានសៀវភៅ (eBook Mode) និងមុខងារគ្រប់គ្រងក្មេងលេង (Kid Mode)។ ជ្រើសរើស Huawei MatePad Pro តម្លៃ $699, Huawei MatePad តម្លៃ $349, Huawei MatePad T 10s តម្លៃ $249 ឬក៏ Huawei MatePad T 8 តម្លៃ $149 ចង់បានប្រើកម្មវិធីអ្វីក៏បាន ងាយស្រួលទាញយកកម្មវិធីល្បីៗរហ័សទាន់ចិត្តពី Huawei AppGallery និង Petal Search។ កាន់តែពិសេសមាន Petal Maps ងាយស្រួលកំណត់ទិសដៅធ្វើដំណើរលឿនរហ័សទាន់ចិត្ត ហើយឆាប់ៗនេះប្រិយមិត្តក៏នឹងអាចភ្លក់បទពិសោធន៍ថ្មីគឺ Huawei Docs, Power Point, World, Excel -ល- ។

Share This Post: