PR

ក្រុមហ៊ុនបច្ចេកវិទ្យា vivo ពង្រីកវត្តមានរបស់ខ្លួននៅក្នុងទីផ្សារអ៉ឺរ៉ុបតាមរយៈការចូលជាផ្លូវការនៅក្នុងទីផ្សាររ៉ូម៉ានី និងឆេក

BY
Liny Chan
February 26, 2021

vivo ដែលជាក្រុមហ៊ុនផលិតស្មាតហ្វូននាំមុខគេរបស់ពិភពលោកបានធ្វើការពង្រីកនូវវត្តមានរបស់ខ្លួនទៅកាន់ទីផ្សាររបស់ប្រទេសរ៉ូម៉ានី និងប្រទេសឆេក។ ព្រឹត្តិការណ៍អនឡាញជាច្រើនបានធ្វើឡើងនៅក្នុងទីផ្សារទាំងពីរនេះដើម្បីបង្ហាញការចូលទីផ្សាររបស់ប្រទេសទាំងពីរនេះជាផ្លូវការ។ ពេលនេះ ក្រុមហ៊ុន vivo ក៏មានការិយាល័យនៅក្នុងប្រទេសរ៉ូម៉ានី និងប្រទេសឆេកដែលមានក្រុមអ្នកជំនាញឧស្សាហកម្មនៅទីនោះផងដែរ។ នៅក្នុងព្រឹត្តិការណ៍អនឡាញទាំងនេះ ក្រុមហ៊ុននេះក៏យកឱកាសនេះក្នុងការពិភាក្សាអំពីដៃគូសំខាន់ៗ និងការប្រកាសបង្ហាញនូវស្មាតហ្វូនជាច្រើនម៉ូឌែលនៅទីនោះផងដែរ។

លោក Denny Deng អនុប្រធានក្រុមហ៊ុន vivo និងជានាយកប្រតិបត្តិផ្នែកអាជីវកម្មនៅអ៊ឺរ៉ុប (European Business) និយាយថា “យើងពិតជារីករាយណាស់ក្នុងការស្វាគមន៍នៅក្នុងទីផ្សាររបស់ប្រទេសរ៉ូម៉ានី និងប្រទេសឆេក! នៅក្នុងការប្រកាសបង្ហាញវត្តមានជាផ្លូវការនេះ រួមជាមួយនឹងការនាំយកនូវស្មាតហ្វូនជាច្រើនរបស់យើងសម្រាប់អ្នកប្រើប្រាស់ជាច្រើននៅក្នុងទីផ្សាររបស់ប្រទេសរ៉ូម៉ានី និងប្រទេសឆេក។ យើងសូមស្វាគមន៍វត្តមានរបស់យើងនៅទីនេះ ហើយវាគឺជាពេលវេលាដែលមានការប្រកួតប្រជែងខ្លាំងមែនទែនសម្រាប់មនុស្ស និងអាជីវកម្មជាច្រើនរបស់ពិភពលោក។ យ៉ាងណាមិញ គម្រោងផែនការជាច្រើនរបស់យើង និងការប្តេជ្ញាចិត្តរបស់យើងនឹងធ្វើការពង្រីកអាជីវកម្មរបស់យើងនៅក្នុងអ៊ឺរ៉ុបគឺមិនមានការប្រែប្រួលនោះទេ។ វាគឺស្របទៅតាមចក្ខុវិស័យរបស់យើងនៅក្នុងការធ្វើរឿងដែលត្រឹមត្រូវ ហើយធ្វើអោយត្រូវ។”

គាត់បន្ថែមថា “យើងបានចាប់ផ្តើមនូវការធ្វើដំណើររបស់យើងនៅក្នុងខែតុលាកាលពីឆ្នាំមុននេះ ហើយយើងទទួលបាននូវការឆ្លើយតប និងមតិយោបល់យ៉ាងល្អពីដៃគូសហការ និងអ្នកប្រើប្រាស់ជាច្រើនទៀត។ ចាប់តាំងពីការបោះជំហានដំបូងរបស់យើងទៅកាន់ទីផ្សារអន្តរជាតិនោះនៅក្នុងឆ្នាំ ២០១៤ យើងបាននាំយកនូវបិទពិសោធន៍ថ្មីៗដ៏អស្ចារ្យទៅកាន់អតិថិជនជាច្រើនរបស់យើង។ ម៉ាកយីហោរបស់យើងគឺស្រឡាញ់ចូលចិត្តដោយមនុស្សជាច្រើនលាននាក់នៅជុំវិញពិភពលោក យើងប្រាកដថា យើងនឹងចាប់ផ្តើមបង្កើតនូវមិត្តភក្តិជាច្រើននៅក្នុងទីផ្សាររបស់ប្រទេសរ៉ូម៉ានី និងប្រទេសឆេក។”

បន្ទាប់ពីការទទួលបាននូវជោគជ័យនៅក្នុងទីផ្សាររបស់អ៊ឺរ៉ុបចំនួន ៦ នៅក្នុងឆ្នាំ ២០២០ នេះ ក្រុមហ៊ុនvivo នឹងពង្រីកវត្តមានទ្វេរដងនៅក្នុងអ៉ឺរ៉ុប ហើយក្រុមហ៊ុននេះនឹងពង្រីកវត្តមានទៅកាន់ទីផ្សារអ៊ឺរ៉ុបចំនួន ១២ នៅក្នុងឆ្នាំ ២០២១ នេះ។ បន្ថែមពីទីផ្សាររបស់ប្រទេសរ៉ូម៉ានី និងប្រទេសឆេកនោះ ក្រុមហ៊ុន vivo ក៏មានគម្រោងក្នុងការពង្រីកទៅកាន់ទីផ្សារប្រទេសស៊ែបី និងអូទ្រីសផងដែរនៅឆ្នាំនេះ។

ការមើលជាលើកដំបូងនៅក្នុងទីផ្សាររបស់ប្រទេសរ៉ូម៉ានី និងប្រទេសឆេក
លោក Deng និយាយថា “នៅក្នុងការធ្វើដំណើរឆ្ពោះទៅមុខនេះ យើងពិតជារីករាយណាស់ក្នុងការចែករំលែកនូវភាពរីករាយនៅក្នុងកីឡាបាល់ទាត់នេះទៅកាន់មិត្តភក្តិជាច្រើនរបស់យើងនៅជុំវិញពិភពលោកដែលនេះគឺជាហេតុផលដែលយើងធ្វើការសហការជាមួយនឹង UEFA រួមជាមួយនឹងព្រឹត្តិការណ៍ UEFA EURO 2024 Championships ។ សម្រាប់ UEFA ហើយយើងនឹងចែករំលែកនូវបទពិសោធន៍យ៉ាងអស្ចារ្យជាច្រើនរបស់យើងសម្រាប់គម្រោងជាច្រើនរបស់យើង។ តួនាទីរបស់យើងគឺជា UEFA EURO 2020 Global Smartphone។”

ចាប់ពីឆ្នាំនេះទៅ អ្នកប្រើប្រាស់ជាច្រើននឹងមើលឃើញនូវស្មាតហ្វូន vivo ថ្មីជាច្រើនរបស់ខ្លួនចាប់ផ្តើមពីការសហការជាមួយនឹងក្រុមហ៊ុន ZEISS ក្នុងការនាំយកនូវប្រព័ន្ធរូបភាពដ៏អស្ចារ្យនៅលើស្មាតហ្វូនប្រណិតរបស់ខ្លួននោះ។ វានឹងអនុញ្ញាតអោយអ្នកប្រើប្រាស់ជាច្រើនអាចបង្កើតនូវបទពិសោធន៍នៃការថតរូបភាពដ៏អស្ចារ្យ និងការថតកាន់តែច្បាស់លម្អិតកាន់តែល្អប្រសើរជាងមុនផងដែរ។ ក្រុមហ៊ុនបច្ចេកវិទ្យា vivo គឺជាក្រុមហ៊ុនបច្ចេកវិទ្យាដែលឈានមុខគេរបស់ពិភពលោកដែលមានអាជីវកម្មស្នូលរបស់ខ្លួនដែលផ្តោតទៅលើឧបករណ៍ឆ្លាតវៃជាច្រើន និងសេវាកម្មឆ្លាតវៃជាច្រើនទៀតផងដែរ។ ក្រុមហ៊ុនបច្ចេកវិទ្យា vivo មានការប្តេជ្ញាចិត្តនៅក្នុងការភ្ជាប់ទំនាក់ទំនងអ្នកប្រើប្រាស់ជាច្រើននៅជុំវិញពិភពលោកតាមរយៈការឌីស្សាញស្មាតហ្វូនដ៏អស្ចារ្យដែលប្រកបដោយភាពច្នៃប្រឌិតជាច្រើន និងសេវាកម្មជាច្រើនទៀតនៅក្នុងវិធីដ៏ឆ្លាតវៃថែមទៀត។ ក្រុមហ៊ុនបច្ចេកវិទ្យា vivo ក៏អនុវត្តន៍នូវយុទ្ធសាស្រ្តអភិវឌ្ឍប្រកបដោយចីរភាពរបស់ខ្លួនជាមួយនឹងចក្ខុវិស័យច្បាស់លាស់ក្នុងការក្លាយខ្លួនជាក្រុមហ៊ុនសហគ្រាសដែលនាំមុខគេលំដាប់ពិភពលោកនោះ។

ខណៈពេលដែលទីស្នាក់ការកណ្តាលជាច្រើនរបស់ក្រុមហ៊ុនបច្ចេកវិទ្យានេះស្ថិតនៅក្នុងប្រទេសចិននោះ ក្រុមហ៊ុននេះមានមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍចំនួន ៩ នៅក្នុងទីក្រុងជាច្រើន Shenzhen, Dongguan, Nanjing, Beijing, Hangzhou, Shanghai, Taipei, Tokyo និង San Diego នោះ ក្រុមហ៊ុនបច្ចេកវិទ្យា vivo គឺផ្តោតទៅលើការអភិវឌ្ឍទៅលើបច្ចេកវិទ្យាជាច្រើនដែលក្នុងនោះគឺមានបច្ចេកវិទ្យា 5G បច្ចេកវិទ្យា AI ការឌីស្សាញទៅលើឧស្សាហកម្មជាច្រើន ការថតរូបភាព និងបច្ចេកវិទ្យាជាច្រើនទៀតផងដែរ។ ក្រុមហ៊ុនបច្ចេកវិទ្យា vivo នេះមានទីតាំងក្នុងការផលិតចំនួន ៥ ដែលអាចធ្វើការផលិតស្មាតហ្វូនបានជិត ២០០ លានគ្រឿងក្នុងមួយឆ្នាំផងដែរ។ ក្រុមហ៊ុន vivo បានពង្រីកនូវការលក់របស់ខ្លួនទៅកាន់ប្រទេសជាង ៤០ ហើយមានអ្នកប្រើប្រាស់ច្រើនជាង ៣៨០ លាននាក់នៅជុំវិញពិភពលោកថែមទៀត៕

Share This Post: