បច្ចេកវិទ្យា

OPPO Find X3 Pro លេចធ្លាយចេញតម្លៃមុនថ្ងៃដាក់ប្រកាសចេញជាផ្លូវការដែលគេរំពឹងថានឹងមានតម្លៃចាប់ពី ១ពាន់ផោនឡើង

BY
choung samrith
February 26, 2021

OPPO Find X Series ដែលត្រៀមនឹងដាក់បង្ហាញជាផ្លូវការនៅខែមិនាខាងមុខនេះនៅតែបន្តលេចធ្លាយព៌តមានជាបន្តបន្ទាប់ ហើយចុងក្រោយនេះក៏លេចចេញនូវតម្លៃរបស់ត្រកូល Find X3 Series នេះនៅទីផ្សារអឺរ៉ុបផងដែរ។ សម្រាប់ Find X3 Series នេះគឺវាមាន៣ម៉ូឌែល Find X3 Pro, Find X3 Lite ដែលជាការផ្លាស់ប្តូរឈ្មោះពី Reno5 5G និង Find X3 NEO ដែលជាការផ្លាស់ប្តូរឈ្មោះពី Reno5 Pro 5G។

ហើយសម្រាប់តម្លៃរបស់ OPPO Find X3 Pro គឺចាប់ពី 1000-1200ផោន ដែលមាន Ram 12GB អង្គផ្ទុកទិន្នន័យ 256GB ដែលបងធំនេះ​នឹងបំពាក់មកជាមួយនឹងបន្ទះឈីប SD888 ហើយគេក៏រំពឹងថាវាបំពាក់មកជាមួយនឹង Sensor Sony IMX766 នៅលើ Main Camera និង Ultra Wide Camera អ្វីដែលប្លែកនោះ Find X3 Pro នេះត្រូវបានរំពឹងថានឹងលុបបំបាត់ជាមួយនឹង Periscope len ដែលស្រវ៉ាចាប់យក Len Macro X25 វិញដែលវាមាន LED ព័ទ្ធជុំវិញ Len នោះតែម្តង។ សម្រាប់អេក្រង់ខាងមុខរបស់វាវិញត្រូវបានបំពាក់មកជាមួយនឹងអេក្រង់ OLED ក្នុងកម្រិតបង្ហាញរូបភាព 1440P និងមានប្រើប្រាសបច្ចេកវិទ្យា Adaptive refresh rate, 10-120 Hz និងមានថាមពលថ្មទំហំ 4500mah និងអាចសាកថ្មបានលឿនរហូតដល់ 65W។ វាមានជម្រើស៤ព៌ណគឺព៌ណ ខ្មៅ ស ខៀវ និងទឹកក្រូច។

ចំពោះប្អូនៗរបស់ Find X3 Pro គឺ Find X3 NEO វាមានតម្លៃ 700-800ផោន មាន Ram12GB និងអង្គផ្ទុកទិន្នន័យ 256GB ឯចំពោះ Find X3 Lite វិញមានតម្លៃ 400-500ផោន មាន Ram 8GB និងអង្គផ្ទុកទិន្នន័យ 128GB៕

Share This Post: