បច្ចេកវិទ្យា

OPPO X 2021 ទូរសព្ទដែលអាចរុញពន្លាអេក្រង់បាន បានបែកធ្លាយក្នុងវីដេអូចាប់កាន់ស្តែងៗ

BY
Liny Chan
February 27, 2021

ទូរសព្ទស៊េរីថ្មីៗក្នុងទម្រង់បែបនេះ ចេញមកភាគច្រើនមានអេក្រង់អាចបត់ (Fold) ឬកាច់បង្កប់ (Flip) ឥឡូវនេះអ្នកក៏អាចឃើញទូរសព្ទដែលអាចរុញពន្លាអេក្រង់បាន (Rollable) ដែលជាអនាគតនៃឧបករណ៍ ដោយចាប់ផ្តើមពីអេក្រង់ទំហំមួយ បន្ទាប់មកផ្លាស់ប្តូរឬពន្លាអេក្រង់ទៅជាឧបករណ៍មួយទៀត ហើយវីដេអូចាប់កាន់ស្តែងៗពីរបានចេញផ្សាយដើម្បីបង្ហាញរឹតតែច្បាស់នោះគឺ OPPO X 2021 ដែលអាចរុញពន្លរអេក្រង់បាន។

ដូចដែលបានឃើញដោយ XDA Developers វីដេអូថ្មីៗដែលបានបង្ហោះក្នុង Youtube និងវេបសាយ ជាច្រើន រួមទាំងវីដេអូរបស់លោក Brandon Le Proktor នៅបារាំងនិង AllroundPC នៅអាឡឺម៉ង់ បង្ហាញឱ្យយើងនូវព័ត៌មានលម្អិតអំពីយន្តការបង្វិល ឬពន្លាអេក្រង់ ដែលអាចធ្វើការពង្រីកទំហំអេក្រង់បាន។

មកដល់ពេលនេះមនុស្សបានយល់ដឹងច្រើនអំពីទូរសព្ទបែបនេះរួចមកហើយ ប៉ុន្តែអ្វីដែលវាគួរឱ្យចាប់អារម្មណ៍ខ្លាំងនោះ គឺការពន្លាអេក្រង់ចេញចូលយ៉ាងរលូន ម្តងហើយ ម្តងទៀត ដែលជាបច្ចេកវិទ្យាផ្គុំគ្នា រវាងផ្នែកទន់ (Software) និងផ្នែករឹង (Hardware) អាចជួយពន្លាអេក្រង់ទៅតាមទំហំដែលបានកំណត់។

វីដេអូដែលបានឃើញស្តែងៗ របស់ Youtuber ល្បីៗជនជាតិបារាំងនិងអាឡឺម៉ង់ បានបង្ហាញពីចំណុចសំខាន់កន្លែងពន្លាដែលមើលទៅដូចជាបែក ប៉ុន្តែគឺជាចំណុចចុចប៊ូតុង ឬរុញម្រាមដៃចុះក្រោម នៃឧបករណ៍ដែលល្មមគ្រប់គ្រាន់ ដើម្បីធ្វើឱ្យយន្តការពន្លារ បង្រួម ឬពង្រីកអេក្រង់ តាមតម្រូវការដោយមិនបារម្ភ។ ដូចអ្វីដែលក្រុមហ៊ុន OPPO បានធ្លាប់ពន្យល់កាលពីខែវិច្ឆិកា ទូរសព្ទនេះប្រើបន្ទះខាងក្រោយដ៏ឆ្លាតវៃ ដែលអាចរុញពន្លាចូលនិងខាងក្រៅ ដើម្បីបង្រួម និងពង្រីកទំហំអេក្រង់ ពី 6.7 អ៊ីញ ដល់ 7.4 អ៊ីញ។

តាមរយៈវីដេអូដែលបានបង្ហាញស្តែងទាំងនេះ យើងអាចដឹងអំពីកម្មវិធី ColorOS ដែលក្រុមហ៊ុន OPPO ដែលបានដាក់ដំណើរការមុនគេនៃប្រព័ន្ធប្រតិបត្តិការ Android ដំណើរយ៉ាងល្អ ដោយមិនមានបញ្ហា ដោយអាចបង្ហាញលើទាំងអេក្រង់ដើម និងការបើកអ៊ីនធឺណិត ដែលស្របនឹងការផ្លាស់ប្តូរនៃវិមាត្រអេក្រង់ដោយគ្មានខ្វះចន្លោះ។

យើងដឹងថាខ្លះរួចហើយថា ទូរសព្ទដែលអាចរុញពន្លាអេក្រង់បាន រួមមានក្រុមហ៊ុន TCL, LG និង Samsung ពិសេសអេក្រង់ទូរសព្ទផ្សេងៗភាគច្រើនជាលក្ខណៈបត់បាន រឺកាច់បង្កប់ ប៉ុន្តែក្រុមហ៊ុនទាំងនោះមិនមែនបំពាក់អេក្រង់ដែលអាចពន្លាបាន ដែលនេះអាចក្លាយជាចំណុចខ្សោយទូរសព្ទផ្សេងទាំងនោះ។

ទោះជាមនុស្សភាគច្រើនបានឃើញពីវីដេអូស្តែងៗនៃ OPPO X 2021 ក៏ដោយ តែមិនទាន់មានព័ត៌មានថាតើ OPPO X 2021 នេះនឹងត្រូវដាក់លក់ឬអត់ ឬពេលណានោះដែរ។ នៅក្នុងវីដេអូចាប់កាន់ស្តែងៗនៃទូរសព្ទនេះមើលទៅអេក្រង់រឹងមាំខ្លាំង ប៉ុន្តែក្រុមហ៊ុន OPPO នៅតែហៅជាទូរសព្ទគំរូ (Phototype Phone) និងថែមទាំងមិនទាន់បានបញ្ជាក់ថាអាចចេញលក់ឬទិញបាននៅថ្ងៃណាដែរ។

ខាងក្រោមនេះជាវីដអូចាប់កាន់ពន្លាអេក្រង់ស្តែងៗផ្ទាល់ដៃ

Share This Post: