PR

អស្ចារ្យណាស់! ដៃគូរដឹកជញ្ជូន និង បុគ្គលិករបស់ foodpanda មានឱកាសប្ដូរប្រេងម៉ាស៊ីនក្នុងតម្លៃទាបជាងទីផ្សារ

BY
Liny Chan
March 1, 2021

foodpanda ជាកម្មវីធីកុម្ម៉ង់អាហារដ៏ពិេសសមួយនៅលើទូរស័ព្ទដៃ ដែលមានការគាំទ្រយ៉ាងច្រើនក្នុងតំបន់អាស៊ីដោយសារសេវា​កម្មដឹកជញ្ជូនរហ័សទាន់ចិត្ត ជម្រើសអាហារដ៏សម្បូរបែប និងការផ្ដល់ជូនប្រូម៉ូសិនឥតឈប់ឈរ។ ដើម្បីជាភាពងាយស្រួលនិងឆាប់រហ័សដល់អ្នកដឹកជញ្ចូនអាហារ និងបុគ្គលិកក្រុមការងារ ពេលនេះ foodpanda បានចាប់ដៃគូសហការជាមួយក្រុមហ៊ុន Gulf Lubricant ក្នុងគោលបំណងជួយទ្រទ្រង់ក៏ដូចជាផ្តល់ជាកម្លាំងចិត្តដល់ក្រុមការងាររបស់ខ្លួនថែមមួយកម្រិតទៀតផងដែរ។

គួរបញ្ចាក់ផងដែរថា ក្រុមហ៊ុន Gulf Lubricant ជាក្រុមហ៊ុនចែកចាយប្រេងម៉ាសុីនខ្នាតអន្តរជាតិមួយដែលមានកេរ្ត៏ឈ្មោះល្បីល្បាញជុំវិញសកលលោក ហើយពេលនេះបានរួមសហការជាមួយ foodpanda ដើម្បីផ្តល់ជូននូវផលិតផលប្រេងម៉ាសុីនមានគុណភាពខ្ពស់ ក៏ដូចជាតម្លៃជូនដល់បុគ្គលិករបស់ foodpanda ហើយអ្វីដែលពិសេសនោះគឺជួយចូលរួមជាចំណែកក្នុងការដឹកជញ្ចូនអាហារដ៏ឆាប់រហ័សផងដែរ។

លើកនេះពិសេសណាស់ សម្រាប់បងៗអ្នកដឹក! ដោយមានការសហការរវាង​ foodpanda និង Gulf Lubricant គ្រប់បុគ្គលិករបស់ foodpanda ទាំងអស់នឹងទទួលបានតម្លៃដ៏ពិេសេស ទាបជាងតម្លៃទីផ្សារ សម្រាប់ការប្តូរប្រេងម៉ាសុីនម្តង។ ការផ្តល់ជូននេះពិតជាអស្ចារ្យណាស់ដែលមិនធ្លាប់មានពីមុនមក។​ ទាញយកកម្មវិធី foodpanda ឥឡូវនេះ ដើម្បីកុម្ម៉ងអាហារដែលអ្នកចូលចិត្ត និងទទួលយកប្រូម៉ូសិនយ៉ាងសន្ធឹកសន្ធាប់ពី foodpanda។ តាមដានព័ត៌មានថ្មីៗនៅលើគេហទំព័រហ្វេសប៊ុករបស់ foodpanda។

Share This Post: