PR

ល្អសើចទៀតហើយ! កំពូលឈ្លោះ កំពូលតាម ពីស្នេហាស្រីឆ្នាស់ប៉ះកំលោះទាហ៊ានរូបស្រស់ ក្នុងរឿង ស្នេហ៍នាយទាហ៊ានជើងទឹក

BY
Liny Chan
March 1, 2021

ខ្សែភាពយន្តភាគថៃថ្មី ដែលទើបតែចូលមកបង្ហាញខ្លួននៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន នាដើមខែមីនា នេះដែរ គឺជាសាច់រឿងស្នេហា លាយឡំនឹងឈុតឆាកកំប្លុកកំប្លែង ដែល បង្ហាញពីស្នេហារវាងនារីរូបស្រស់ និងនាយទាហ៊ានជើងទឹកម្នាក់។ ស្នេហ៍នាយទាហ៊ានជើងទឹក គឺជារឿងភាគថ្មី ខុសពីរឿងភាគមុន ដែលនឹងផ្លាស់ប្តូរអារម្មណ៍ទស្សនិកជន មកតាមដានពីទំនាក់ទំនងស្នេហាក្នុងជួរទាហ៊ានវិញម្តង ។

នៅក្នុងរឿងនេះដែរ ក៏មានបង្ហាញពីជីវិតរស់នៅ និងបទពិសោធន៍ក្នុងជួរជាយោធា ការពារដែនទឹក ពីពលទាហ៊ានជើងទឹក។ មិនតែប៉ុណ្ណោះ ថែមទាំងមានលាយឡំបញ្ជូលនូវឈុតឆាកស្នេហា បែបសើចសប្បាយ គួរឲ្យចង់តាមដានទស្សនា។ វាមិនមែនគ្រាន់តែជាប្រភេទរឿងស្នេហានោះទេ ក្នុងនោះក៏បង្កប់ពីអត្ថន័យយ៉ាងជ្រៅចំពោះតម្លៃការងារជា យោធាជើងទឹក ដែលមានតួនាទីការពារដើម្បីប្រយោជន៍រួមផងដែរ។

វន គឺជាកូនស្រីតែមួយគត់របស់់មន្ត្រីយោធាជាន់ខ្ពស់ បម្រើការនៅបន្ទាយទាហ៊ានជើងទឹក ។ នាងជាមនុស្សស្រីកាច ឆ្នាស់ឆ្នើម និងចូលចិត្តឡូឡាច្រើន ហើយមិនងាយនឹងចុះចាញ់នរណាម្នាក់នោះទេ។ ថ្ងៃមួយ បន្ទាប់ពី វន បានត្រឡប់មកពីរៀននៅឯបរទេសវិញ នាងក៏បានជួបជាមួយនឹង ថៃ ជាទាហ៊ានជើងទឹក និងក៏ជាកូនចៅរបស់ឪពុករបស់នាងផងដែរ។ វាជាថ្ងៃដំបូង ដែលវន និងថៃបានជួបគ្នាដោយចៃដន្យនៅហាងកាហ្វេមួយកន្លែង ហើយពួកគេបានឈ្លោះទាស់ទែងពាក្យសម្តី ឲ្យគ្នាទៅវិញទៅមក ដោយសារតែកំហុសឆ្គងបន្តិចបន្តួច។ វន និងថៃ មិនបានដឹងពីតួនាទី និងការងារ គ្រួសារពីគ្នានោះទេ។ ពួកគេ ចាប់ផ្តើមស្អប់គ្នា ក៏ដោយសារតែមិនចុះសម្រុងនឹងគ្នា រាល់ពេលដែលជួបគ្នាម្តងៗ។ ថៃ ថ្វីត្បិតតែគេជាមនុស្សប្រុស មានចិត្តម៉ត់ចត់នឹងការងារ តែគេនៅតែមានចរិត ចូលចិត្តដើរលេង សប្បាយ និងមិនសូវខ្វល់ពីរឿងស្នេហា ។ ដល់វេលាមកដល់ ឪពុករបស់ វន បានឲ្យនាងចូលបម្រើការងារក្នុងក្របខណ្ឌរដ្ឋ ហើយដោយសារតែនិស្ស័យជាគូព្រេង វន និងថៃបានជួបគ្នាគ្រប់ពេល ។ ទំនាក់ទំនង និងភាពស្និទ្ធស្នាលនៅក្នុងការងារ ក៏បានធ្វើឲ្យ វន និង ថៃ មានចិត្តស្រឡាញ់គ្នា ដោយឆ្លងកាត់នូវរឿងរ៉ាវល្អៗជាច្រើន ក្នុងមិត្តភាពស្នេហារបស់ពួកគេដែរ។

វត្តមានតារាសម្តែងថៃជាច្រើន ចូលរួមសម្តែង ដូចជា លោក Phet Thakrit Tawanpong ( ជាតួអង្គ ថៃ នាយទាហ៊ានជើងទឹក ) , Fai Numtautch Losuwan (ជាតួអង្គ វន កូនស្រីមេទាហ៊ាន ), លោក Got Jirayu Tantrakul , កញ្ញា Egg Butsakon Tantiphana , លោក Ton Jakrit Ammarat , អ្នកនាង Tom Nahathai Pichitra និងតារាសម្តែងល្បីៗជាច្រើនដួងទៀត។ ដើម្បីចង់ដឹងថា តើខ្សែភាពយន្តភាគថ្មីនេះ ល្អមើលយ៉ាងណា ហើយរវាង តួអង្គ ស្រីឆ្នាស់ និងកម្លោះទាហ៊ានជើងទឹក នឹងមានទំនាក់ទំនងស្នេហាបែបណានោះ សូមតាមដានទស្សនានៅក្នុងរឿង ស្នេហ៍នាយទាហ៊ានជើងទឹក ដែលមានផ្សាយជូននៅលើកញ្ចកទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ វេលាម៉ោង ១១ ព្រឹក៕ សូមទស្សនាវីដេអូខាងក្រោម៖

Share This Post: