PR

ក្រុមហ៊ុន TF Motors កំពុងផ្តល់ជូននូវការបញ្ចុះតម្លៃយ៉ាងពិសេសសម្រាប់មន្ត្រីសុខាភិបាល និងមន្ត្រីនគរបាល

BY
Liny Chan
March 3, 2021

មន្ត្រីជួរមុខរបស់ប្រទេសកម្ពុជាដូចជាមន្ត្រីសុខាភិបាល និងមន្ត្រីនគរបាល បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងភាពក្លាហានក្នុងការប្រយុទ្ធជាមួយនឹងបេសកម្មនៃព្រឹត្តិការណ៏២០កុម្ភៈ។ អ្នកនាំមុខសំខាន់ជាងគេក្នុងកំឡុងពេលរីករាលដាលនៃជំងឺកូវីដ19 នេះគឺមន្ត្រីសុខាភិបាលដែលពួកគាត់បានប្រយុទ្ធនិងព្យាបាលយ៉ាងយកចិត្តទុកដាក់ដើម្បីជួយសង្គ្រោះជិវិតប្រជាពលរដ្ឋផងដែរ។ ដើម្បីអរគុណដល់កិច្ចខិតខំរបស់ពួកគាត់ ក្រុមហ៊ុន TF Motors Cambodia បានផ្តល់ជូននូវការបញ្ចុះតម្លៃយ៉ាងពិសេសរហូតដល់ $500 រាល់ការជាវផលិតផលរបស់ក្រុមហ៊ុនសម្រាប់បងប្អូនមន្ត្រីដែលបានប្រឈមមុខជាមួយនឹងស្ថានភាពមួយនេះ។

ក្រុមហ៊ុន TF Motors បានទទួលសិទ្ធផ្តាច់មុខក្នុងការនាំចូលរថយន្តនិងម៉ូតូដែលមានយីហោល្បីល្បាញមកកាន់ទីផ្សារប្រទេសកម្ពុជាដោយផ្តល់ជូននូវតម្លៃសមរម្យ បច្ចេកវិទ្យាទំនើប ការសន្សំសំចៃ និងសុវត្ថិភាព ហើយឥលូវនេះក៏មានយីហោល្បីៗ៣ដែលស្ថិតក្រោមការនាំចូលរបស់ក្រុមហ៊ុន TF Motors ផងដែរ ដែលរួមមានដូចជា ក្រុមហ៊ុនរថយន្ត MG ម៉ូតូ Royal Enfield និងរថយន្ត Maxus។

ក្រុមហ៊ុនកំពុងមានការផ្តល់ជូនយ៉ាងពិសេសនូវការបញ្ចុះតម្លៃរហូតដល់ $500 សម្រាប់ការជាវគ្រប់ផលិតផលដូចជា MG, Royal Enfield & Maxus សម្រាប់មន្ត្រីសុខាភិបាល និងមន្ត្រីនគរបាលដែលពួកគាត់ពិតជាខិតខំប្រឹងប្រែងយ៉ាងម៉ត់ចត់ក្នុងស្ថានភាពដ៏លំបាកនេះ។ ក្រុមហ៊ុនផ្តល់ជូនដូចនេះក៏ដើម្បីថ្លែងអំណរគុណ គាំទ្រនិងលើកទឹកចិត្តដល់មន្ត្រីជួរមុខដែលពួកគាត់បានសង្គ្រោះនិងការពារប្រជាពលរដ្ឋកម្ពុជាក្នុងយុទ្ធនាការទប់ស្កាត់ជំងឺកូវីដ19។

លោក ពុំ សូរិយា នាយកប្រតិបត្តិរបស់ក្រុមហ៊ុន TF Motors Cambodiaបានមានប្រសាសន៏ថា “ក្រុមហ៊ុន TF Motors ជឿជាក់ថាប្រទេសកម្ពុជានឹងឆ្លងផុតពីស្ថានភាពដ៏លំបាកនេះក្នុងពេលឆាប់ៗ ពីព្រោះប្រជាជនយើងចេះជួយគ្នាទៅវិញទៅមករួមជាមួយនឹងការតាំងចិត្តមោមុតក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ។ ដូច្នេះក្នុងនាមយើងខ្ញុំជាក្រុមហ៊ុនឯកជនក្នុងស្រុកដែលទទួលបានការស្វាគមន៏និងផ្តល់ឳកាសក្នុងការបើកអាជីវកម្មនៅប្រទេសកម្ពុជា វាពិតជាមានសារៈសំខាន់ណាស់ក្នុងការតបស្នងនិងជួយទៅកាន់សង្គមជាតិ”។

Share This Post: