PR

ការប្រកួត APAC ROG Masters CS:GO នៅតែបន្តការចុះឈ្មោះរហូតដល់ថ្ងៃទី៨ ខែមីនា

BY
Liny Chan
March 4, 2021

ក្រុមហ៊ុន ASUS Cambodia បានបន្តការចុះឈ្មោះចូលប្រកួតកីឡាអេឡិចត្រូនិច ROG Masters 2021 Asia Pacific Edition រហូតដល់ថ្ងៃទី ៨ ខែមិនា ឆ្នាំ២០២១។ ការសម្រេចចិត្តក្នុងការពន្យាការចុះឈ្មោះនេះគឺជាសំណើររបស់អ្នកដែលចង់ចូលរួមមួយចំនួន ប៉ុន្តែពួកគេមិនអាចរកក្រុមបានទាន់ពេល។

ROG Masters 2021 គឺជាការប្រកួតកីឡាអេឡិចត្រូនិចជាលើកដំបូងប្រចាំតំបន់អាស៊ីប៉ាស៊ីភីកដែលបានរៀបចំឡើងដោយក្រុមការងារ ROG និងចាប់ផ្ដើមពីពាក់កណ្ដាលខែមីនានេះ រហូតដល់ខែមេសា ឆ្នាំ២០២១។ ដោយសារការរីករាលដាលនៃជម្ងឺកូវីដ-១៩ បានប៉ះពាល់ដល់ការធ្វើដំណើរជុំវិញតំបន់នោះការប្រកួតនឹងត្រូវធ្វើឡើងទាំងស្រុងតាមអនឡាញដោយការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័តទៅវគ្គជម្រើសចុងក្រោយនឹងមានការផ្សាយផ្ទាល់ផងដែរ។ ការប្រកួតនឹងមាន Counter-Strike: Global Offensive (CS: GO) ជាចំណងជើងហ្គេមផ្លូវការហើយនឹងផ្តល់ឱកាសដល់ក្រុមកីឡាករក្នុងការបង្ហាញជំនាញរបស់ពួកគេប្រជែងគ្នាទៅវិញទៅមកក៏ដូចជាក្រុមអាជីពប្រចាំប្រទេសផងដែរ។

ក្រុម Team Tap នឹងស្ថិតនៅក្នុងចំណោមក្រុមអាជីពដែលនឹងត្រូវបញ្ចូលទៅក្នុងការប្រកួតដោយស្វ័យប្រវត្តិសម្រាប់ការប្រកួតនៅក្នុងប្រទេសកម្ពុជា។

លើសពីនេះទៅទៀតនោះក៏មានការចូលរួមពី ពូជ្រួញ ដែលអ្នកទាំងអស់គ្នាបានស្គាល់គាត់ពីគេហទំព័រហ្វេសបុក រៀនថត និង លោកRaven Blaze នឹងធ្វើជា Shoutcaster សម្រាប់ការប្រកួតនៅក្នុងប្រទេសផងដែរ។

ការចុះឈ្មោះ និង វេបសាយផ្លូវការណ៍នៃការប្រកួត

អ្នកដែលចាប់អារម្មណ៍នឹងការប្រកួតកីឡាអេឡិចត្រូនិច ROG Masters Asia Pacific ទាំងអស់អាចចូលរួមចុះឈ្មោះបានតាមរយៈ https://ROGMasters.gg
ការចុះឈ្មោះនេះនឹងឈប់ទទួលចាប់ពីថ្ងៃទី ៨ ខែមីនា ឆ្នាំ២០២១ នេះតទៅ។ សម្រាប់ពត៌មានបន្ថែម កាលវិភាគនៃការប្រកួត និងពត៌មានដែលទាក់ទងនឹងក្រុមប្រកួតផ្សេងៗក៏អាចរកបាននៅក្នុងវេបសាយផ្លូវការណ៍ខាងលើនេះដែរ។

Share This Post: