សិល្បៈ

តារាចម្រៀងមាឌតូច តែខ្លឹម ធឿន បុរី សាងភាពភ្ញាក់ផ្អើលម្ដងទៀតជាមួយបទថ្មីដែលទើបនឹងចេញ

BY
Liny Chan
March 6, 2021

ប្រិយមិត្តប្រាកដជាបានស្គាល់ហើយ តារាចម្រៀងវ័យក្មេង សម្លេងធ្ងន់ ជាពិសេសពោរពេញដោយសមត្ថភាពមួយរូប ដែលអាចបកស្រាយបទចម្រៀងមរតកដើមបានយ៉ាងពីរោះនោះគឺ កុមារា ធឿន បុរី។ បន្ទាប់ពីទទួលបានភាពល្បីល្បាញ និងឆក់យកការគាំទ្រពីសំណាក់ទស្សនិកជន ថ្មីៗនេះតារាចម្រៀងវ័យក្មេងរូបនេះ ទើបតែចេញបទចម្រៀងថ្មី នៅក្នុងផលិតកម្ម Galaxy Navatra។

ជាការពិតណាស់ ចាប់តាំងពីលេចវត្តមាននៅក្នុងវិស័យសិល្បៈមក ធឿន បុរី មិនដែលធ្វើឲ្យហ្វេនរបស់ខ្លួនខកចិត្តឡើយ ដោយតែងតែបញ្ចេញនូវបទចម្រៀង ក៏ដូចជាសមត្ថភាពរបស់ខ្លួនដ៏ពិសេសរបស់ខ្លួន ដើម្បីបម្រើអារម្មណ៍ទស្សនិកជន។ ហើយមកដល់ពេលនេះ តារាចម្រៀងមាឌតូច តែខ្លឹមរូបនេះ រឹតតែសាងភាពភ្ញាក់ផ្អើលដល់ប្រិយមិត្តជាថ្មីម្ដងទៀត ជាមួយបទថ្មី ដែលមានចំណជើងថា « ចូលចិត្តជប៉ុន »។

បទថ្មី « ចូលចិត្តជប៉ុន » ដែលត្រូវបាននិពន្ធទំនុកច្រៀងដោយលោក យឹម តាស្រង់ បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង តាំងពីចេញជាផ្លូវការភ្លាម ដោយបទនេះ បាននិយាយបង្ហាញពីការចូលចិត្តរបស់ ធឿន បុរី ចំពោះប្រទេសជប៉ុន។ តោះចង់ដឹងថា តារាវ័យក្មេងរូបនេះ រៀបរាប់អ្វីខ្លះពីជប៉ុន ទៅទស្សនាបទ « ចូលចិត្តជប៉ុន » ទាំងអស់គ្នា៖

Share This Post: