Samsung កំពុងតែសម្ងំផលិតកញ្ចក់អេក្រង់មិនចេះបែក អាចនឹងបំពាក់លើស្មាតហ្វូននៅឆ្នាំក្រោយនេះ (មានវីដេអូ)
- July 26, 2018
ជាធម្មតាអ្នកប្រើប្រាស់ទូរស័ព្ទទាំងអស់ប្រាកដជាធ្លាប់ធ្វើធ្លាក់ទូរស័ព្ទដៃរបស់ខ្លួន ហើយអាចនឹងឈានដល់ការបែកកញ្ចក់អេក្រង់ថែមទៀតផង។ ដោយសារតែមើលឃើញបញ្ហានេះ ក្រុមហ៊ុន Samsung បានធ្វើការផលិតកញ្ចក់អេក្រង់ថ្មីមួយ ដែលមិនចេះបាក់បែកឡើយ។
កញ្ចក់អេក្រង់ថ្មីរបស់ក្រុមហ៊ុន Samsung គឺជាប្រភេទបន្ទះអេក្រង់ OLED ដែលអាចពុតកាច់បាន ដោយមិនខ្លាចបែកឡើយ។ ប្រភេទកញ្ចក់អេក្រង់ថ្មីនេះ មិនមែនក្រាលដោយកញ្ចក់ឡើយ គឺក្រាលដោយផ្លាស្ទិច ដែលអាចពុត ឬកាច់បាន ហើយកញ្ចក់អេក្រង់នេះមានទំងន់ស្រាល និងធន់ ស្រដៀងគ្នាទៅនឹងកញ្ចក់ដែរ នេះបើតាមការអះអាងរបស់លោក Hojung Kim
អ្នកគ្រប់គ្រងទូទៅនៃក្រុមទំនាក់ទំនងក្រុមហ៊ុន Samsung ។
កញ្ចក់អេក្រង់ថ្មីនេះឆ្លងកាត់ការធ្វើតេស្តសាកល្បងទំលាក់ពីកំពស់ 1.2 ម៉ែត្រ និងកំពស់ 1.8 ម៉ែត្រ ដោយមិនមានខូចខាតអ្វីឡើយ ហើយកញ្ចក់អេក្រង់មិនចេះបែកនេះត្រូវបានគេរំពឹងថា អាចនឹងបំពាក់នៅលើស្មាតហ្វូន Galaxy ត្រកូល S នៅឆ្នាំក្រោយនេះ៕
អត្ថបទ៖ ឌី
ប្រភព៖ geeky-gadgets
- Share This Post:






