ខ្មែរណូត

ស្វែងរក

  • សិល្បៈ

    តារាចម្រៀង សុគន្ធ នីសា បញ្ជាក់មុននេះថា បានឆ្លងជំងឺកូវីដ-១៩ហើយ សូមអ្នកប៉ះពាល់នាងទៅធ្វើតេស្ត

    BY Sovann March 10, 2021
    តារាចម្រៀង សុគន្ធ នីសា បញ្ជាក់មុននេះថា បានឆ្លងជំងឺកូវីដ-១៩ហើយ សូមអ្នកប៉ះពាល់នាងទៅធ្វើតេស្ត

    នៅមុននេះបន្តិចដែរអ្នកនាង សុគន្ធ នីសា តារាចម្រៀងជួរមុខក្នុងផលិតកម្មហង្សមាស បានប្រកាសជាសាធារណៈថានាងបានធ្វើតេស្តរកជំងឺកូវីដ-១៩ ដោយនាងទទួលបានលទ្ធផលវិជ្ជមានជំងឺកូវីដ-១៩។ តារាចម្រៀងរូបនេះបានបង្ហោះសារនៅលើ Facebook ផ្លូវការរបស់នាងមុននេះថា៖

    “នាងខ្ញុំ​ សុគន្ធនិសា​ (sokunnisa )​ បានធ្វើតេស​ កូវីដ19​ ឥឡូវនេះ​ ជម្រាបជូនដល់បងប្អូនជាសាធារណៈថា​ ខ្ញុំបាន​ positive ហើយ​ គឺមានមេរោគនេះហើយ​ ចឹងសូមបងប្អូនទាំងអស់មានការប្រុងប្រយ័ត្នអោយបានខ្ពស់ដើម្បីសុវត្តិភាព​ ខ្លួនឯង​នឹងក្រុមគ្រួសារ​ សូមជូនពរអោយបងប្អូនទាំងអស់ឆ្លងផុតពីជំងឺនេះ​ សូូមទោសបងប្អូនដែលខ្ញុំអត់បានឆ្លើយតប​ អធ្យាស្រ័យ​ផងណាបងប្អូន”៕

    Share This Post: