មុននេះបន្តិច ក្រុមគ្រូពេទ្យបាននាំអ្នកនាង សុគន្ធ នីសា ពីគេហដ្ឋាន ដើម្បីយកទៅធ្វើការព្យាបាលនៅមន្ទីរពេទ្យហើយ (មានវីដេអូ)
- March 10, 2021
នារសៀលថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២១នេះ អ្នកនាង សុគន្ធ នីសា តារាចម្រៀងជួរមុខដ៏ល្បីឈ្មោះមួយរូបក្នុងផលិតកម្មហង្សមាស បានធ្វើការប្រកាសជាសាធារណៈនៅលើគណនីហ្វេសប៊ុកថា អ្នកមានលទ្ធផលតេស្តវិជ្ជមានវីរុសកូវីដ១៩ ហើយប្រាប់ឲ្យបងប្អូនទាំងអស់មានការប្រុងប្រយ័ត្ន។

ក្រោយពីការប្រកាសវិជ្ជមានកូវីដ១៩ជាសាធារណៈរួចមក នៅមុននេះបន្តិច មន្ត្រីសុខាភិបាលបានបើកឡានពេទ្យធ្វើដំណើរមកយកអ្នកនាង សុគន្ធ នីសា នៅគេហដ្ឋាន ដើម្បីយកទៅព្យាបាលជំងឺ។ មិត្តសិល្បៈ ក៏ដូចជាអ្នកគាំទ្រអ្នកនាង សុគន្ធ នីសា បាននាំគ្នាបង្ហោះសារលើកទឹកចិត្តអ្នកនាង និងជូនពរឲ្យអ្នកនាងឆាប់ជាសះស្បើយពីជំងឺនេះ៕

- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






