ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលស្រុកកោះធំ រកឃើញវិជ្ជមានកូវីដ១៩ លើកទី១ លើបុរសជនជាតិចិនម្នាក់ ស្នាក់នៅក្នុងក្រុមហ៊ុន ជីនយុន និងស្នើឲ្យអ្នកពាក់ព័ន្ធមកធ្វើតេស្ត

    BY Khmernote Media March 12, 2021
    រដ្ឋបាលស្រុកកោះធំ រកឃើញវិជ្ជមានកូវីដ១៩ លើកទី១ លើបុរសជនជាតិចិនម្នាក់ ស្នាក់នៅក្នុងក្រុមហ៊ុន ជីនយុន និងស្នើឲ្យអ្នកពាក់ព័ន្ធមកធ្វើតេស្ត

    ខេត្តកណ្ដាល៖ តាមការចុះផ្សាយរបស់ រដ្ឋបាលស្រុកកោះធំ បានចេញសេចក្ដីប្រកាសព័ត៌មានជូនដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋក្នុងស្រុកកោះធំ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ទីប្រជុំជនជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាលមេត្តាជ្រាបថា៖ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ តាមការផ្ដល់ព័ត៌មានរបស់ក្រសួងសុខាភិបាល តាមរយៈមន្ទីរសុខាភិបាលខេត្តកណ្ដាល មានករណីធ្វើតេស្តវិជ្ជមានកូវីដ១៩ លើកទី១ ទៅលើបុរសជនជាតិចិនមួយរូបមានឈ្មោះ ZHENG CHNGRONG ភេទប្រុស អាយុ ៤៧ឆ្នាំ មានទីលំនៅក្នុងក្រុមហ៊ុន ជីនយុន ភូមិព្រែស៊ឹង ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ហើយបច្ចុប្បន្នកំពុងសម្រាកនៅមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ។

    តាមការបំភ្លឺរបស់សាមីខ្លួន និងការស្រាវជ្រាវអ្នកដែលពាក់ព័ន្ធរួមមាន៖ បន្ទប់ពិគ្រោះព្យាបាលជំងឺទូទៅឈ្មោះ ឆាយ ថុង, ផ្សារជ្រៃធំថ្មី ស្ថិតនៅក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល។ បច្ចុប្បន្នរដ្ឋបាលស្រុកកោះធំ និងក្រុមការងារស្រាវជ្រាវ និងតាមដានលើបុគ្គលសង្ស័យមានផ្ទុកកូវីដ១៩ នៅក្នុងតំបន់ទីប្រជុំជនជ្រៃធំ បានចាត់វិធានការស្រាវជ្រាវ កំណត់មុខសញ្ញាដែលបានជាប់ពាក់ព័ន្ធបុគ្គលដែលមានផ្ទុកកូវីដ១៩ខាងលើ។

    រដ្ឋបាលស្រុកកោះធំ សូមទទូចស្នើសុំឲ្យបងប្អូនប្រជាពលរដ្ឋ ដែលមានការពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលជាមួយអ្នកជំងឺ សូមទំនាក់ទំនងជាមួយក្រុមការងារប្រចាំការ និងទៅយកសំណាកនៅមណ្ឌលសុភាពសំពៅលូន មានទីតាំងនៅភូមិកំពង់ថ្កុល ឃុំសំពៅពូន ស្រុកកោះធំ ឬតាមរយៈលេខ១១៥ ៕

    Share This Post: