សិល្បៈ

ស្វាមីរបស់ពិធីការិនីហង្សមាស អ្នកនាង ប៉ែន ស្រីពេជ្រ តេស្ត វិជ្ជមានកូវីដ១៩ ខណៈអ្នកនាងកំពុងរង់ចាំលទ្ធផលតេស្ត

BY
Khmernote Media
March 12, 2021

នៅមុននេះបន្តិច ពិធីការិនី​របស់ស្ថានីយទូរទស្សន៍ហង្សមាស គឺអ្នកនាង ប៉ែន ស្រីពេជ្រ បានធ្វើការប្រកាសជាសាធារណៈនៅលើគណនីហ្វេសប៊ុកថា ស្វាមីរបស់អ្នកនាង បានតេស្តឃើញមានវិជ្ជមានវីរុសកូវីដ១៩ ហើយពេលនេះអ្នកនាងកំពុងតែធ្វើចត្តាឡីស័កតាមដានសុខភាព។

អ្នកនាង ប៉ែន ស្រីពេជ្រ បានឲ្យដឹងថា “🙏ជំរាបសួរបងប្អូនទាំងអស់គ្នា នាងខ្ញុំ ប៉ែន ស្រីពេជ្រ ដែលត្រូវជាភរិយាលោក ឆេង ពន្លក នេត្រា។ នាង​ខ្ញុំនិងស្វាមីបានធ្វើតេស្តរកមេរោគ COVID-19 កាលពីថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២១ ហើយលទ្ធផលគឺ ស្វាមីរបស់នាងខ្ញុំ មានលទ្ធផល វិជ្ជមាន​ ហើយបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីធ្វើការព្យាបាលរួចរាល់ដែរ កាលពីយប់មិញនេះ តែដោយឡែករូបនាងខ្ញុំមិនទាន់ទទួលដំណឹងពីលទ្ធផលនៅឡើយនោះទេ​ នាងខ្ញុំក៏រង់ចាំលទ្ធផលផងដែរ ហើយស្របពេលនេះ នាងខ្ញុំកំពុងតែបន្តការធ្វើចត្តាឡីស័កនៅផ្ទះ១៤ថ្ងៃដើម្បីបន្តតាមដាន នាងខ្ញុំនឹងស្វាមីសូមអរគុណបងប្អូនដែលសួរសុខទុក្ខរបស់ពួកខ្ញុំ​🙏”៕

Share This Post: