ព័ត៌មានជាតិ
ក្រឡាប់រថយន្តដឹកកម្មករ-កម្មការិនីរោងចក្រ នៅខេត្តស្វាយរៀង បណ្តាលឲ្យរងរបួសធ្ងន់-ស្រាលជាច្រើននាក់
BY Khmernote Media
March 12, 2021
ស្វាយរៀង: (ព័ត៌មានបឋម) នៅវេលាម៉ោង០៦ និង៣០នាទីព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ដោយរថយន្តដឹកកម្មករ-កម្មការិនីរោងចក្រ១គ្រឿងបានក្រឡាប់ផ្ងារជើង បណ្តាលឲ្យមនុស្សជាច្រើននាក់រងរបួសធ្ងន់ស្រាល នៅតាមបណ្តោយផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិព្រែកផ្តៅ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ។

មូលហេតុនៃគ្រោះថ្នាក់នេះ គេនៅមិនទាន់ដឹងច្បាស់ពិតប្រាកដនោះទេ។ ខណ:នេះកម្លាំងសមត្ថកិច្ចជំនាញក្នុងមូលដ្ឋាន បានចុះទៅដល់ចំណុចកើតហេតុខាងលើ ដើម្បីធ្វើការជួយសង្គ្រោះដឹកកម្មករ-កម្មការិនីរងគ្រោះ ទៅកាន់មន្ទីរពេទ្យ៕
