ខ្មែរណូត

ស្វែងរក

  • PR

    តើការបញ្ចុះតម្លៃផលិតផលច្រើនពេកអាចមានផលប៉ះពាល់ដល់យីហោដែរ ឬទេ?

    BY Liny Chan March 12, 2021
    តើការបញ្ចុះតម្លៃផលិតផលច្រើនពេកអាចមានផលប៉ះពាល់ដល់យីហោដែរ ឬទេ?

    ជាទូទៅរឿងដែលក្រុមហ៊ុនលក់ផលិតផលបានធ្វើមុនគេក្នុងកំឡុងសេដ្ឋកិច្ចធ្លាក់ចុះនោះគឺការបញ្ចុះទៅលើតម្លៃផលិតផលឬសេវាកម្មរបស់ពួកគេ។ ការបញ្ចុះតម្លៃនេះអាចដិតដាមក្នុងចិត្តអតិថិជនរយៈពេលយូរ ដែលវាធ្វើឲ្យមានផលវិបាក ដើម្បីរក្សាតម្លៃឲ្យមកធម្មតា ឬលុបប្រូម៉ូសិននោះ នៅពេលដែលសេដ្ឋកិច្ចប្រែប្រសើរវិញ។ ក្រុមហ៊ុនជាច្រើនកំពុងតែធ្វើឲ្យប៉ះពាល់ដល់យីហោរបស់ពួកគេ ព្រមទាំងមានផលអវិជ្ជមានទៅលើការបញ្ចុះតម្លៃរយៈពេលវែង។

    មានក្រុមហ៊ុនមួយចំនួនដែលរក្សាតម្លៃរថយន្តរបស់ខ្លួនដូចជា ក្រុមហ៊ុន Ford ក្រុមហ៊ុនToyota និងក្រុមហ៊ុន MG ក៏ប៉ុន្តែយីហោផ្សេងទៀតដែលនាំចូលពីប្រទេសបារាំង ប្រទេសជប៉ុន មួយចំនួនដែលមានការបញ្ចុះតម្លៃរថយន្តរបស់ខ្លួនខ្លាំងក្នុងកំឡុងសេដ្ឋកិច្ចធ្លាក់ចុះ។ វាជាបញ្ហាចោទមួយដែលបង្កើតដោយយីហោទាំងនេះ ហើយពួកគាត់នឹងលក់រថយន្តចេញក្នុងពេលប្រូម៉ូសិន ឬក៏ការលក់លាងឃ្លាំង។ វាក៏ប៉ះពាល់ទៅលើភាពជឿជាក់លើយីហោ ក៏ដូចជាទំនាក់ទំនងរវាងអតិថិជន និងអ្នកលក់។

    ការបញ្ចុះតម្លៃមានផលវិជ្ជមានក្នុងរយៈពេលខ្លីដែលស្របពេលជាមួយនឹងតម្រូវការរបស់អតិថិជនក្នុងកាលៈទេសៈជាក់លាក់ណាមួយប៉ុណ្ណោះ ផ្ទុយទៅវិញប្រសិនបើលោកអ្នកសាកគិតពីអារម្មណ៍របស់អតិថិជនដែលគាត់ទើបតែទិញរថយន្តក្នុងតម្លៃពេញ តើគាត់បាត់បងជំនឿលើយីហោនោះយ៉ាងណា ពេលដែលឃើញមានការបញ្ជុះតម្លៃសឹងតែ២០ភាគរយនៃតម្លៃដែលគាត់បានទិញ។ ហើយវាក៏ប៉ះពាល់ដល់តម្លៃរថយន្តពេលដែលលោកអ្នកចង់លក់ ហើយលោកអ្នកអាចលក់ចេញបាននូវតម្លៃមួយដែលទាបជាងតម្លៃរថយន្តដែលក្រុមហ៊ុនលក់បញ្ចុះតម្លៃប៉ុណ្ណោះ។

    វាជាជម្រើសល្អមួយក្នុងការលក់បញ្ចុះតម្លៃហើយវាក៏មានផលវិជ្ជមានផងដែរ។ ហានិភ័យនោះគឺវាអាចបង្កើតភាពអវិជ្ជមានរយៈពេលយូរ និងបាត់បង់ជំនឿទុកចិត្តពីអតិថិជន ហើយក៏ប៉ះពាល់ខ្លាំងលើទីផ្សាររបស់ខ្លួនផងដែរ។

    Share This Post:
    MPO4D jitutoto mpo4d Mpoplay