ពិតទេ? ល្បីថា iPhone X Plus ដែលចេញលក់ក្នុងពេលដ៏ខ្លីខាងមុខនេះ អាចដាក់ស៊ីមបានពីរ
- August 1, 2018
តាមរយៈ iOS 12 beta 5 ដែលទើបនឹងទទួលបានការអភិវឌ្ឍកាលពីពេលថ្មីៗនេះ អាចឲ្យយើងសន្មត់បានថា ក្រុមហ៊ុន Apple កំពុងមានគម្រោងផ្ដល់ឲ្យអ្នកប្រើប្រាស់នូវការដាក់ស៊ីមបានពីរសម្រាប់ម៉ូដែលកំពូលប្រចាំឆ្នាំ iPhone X Plus។ ទាក់ទងទៅនឹងពត៌មាននេះគឺធ្លាប់ត្រូវបានលើកឡើងម្ដងរួចមកហើយដោយលោក Ming-Chi Kuo តាំងពីខែវិច្ឆកា ឆ្នាំ2017 មកម្លេះ។
ជាមួយ dual-SIM ដែលនឹងត្រូវបានបំពាក់លើ iPhone កំពូលឆ្នាំ2018 នឹងអាចដំណើរការបានទាំងពីរតែម្ដង ពោលគឺមិនតម្រូវឲ្យអ្នកដោះចុះ ដោះឡើងឡើយ។ ជាការពិតណាស់ ស៊ីមពីរគឺពិតជាសំខាន់ ហើយប្រទេសជាច្រើនលើពិភពលោកដូចជា នីហ្សេរីយ៉ា ប្រេស៊ីល និងអេហ្ស៊ីប គឺមានតម្រូវការស្មាតហ្វូនស៊ីមពីរខ្លាំង។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Apple នឹងធ្វើការដាក់តាំងបង្ហាញ iPhone ឆ្នាំ2018 ទាំងអស់នាកំឡុងខែកញ្ញា នេះ ហើយសម្រាប់ជំនាន់ថ្មីនៃ iPhone X ដែលមានទំហំអេក្រង់ 5.8អ៊ីញ ប្រភេទ OLED និង iPhone ទំហំអេក្រង់ 6.5អ៊ីញ ប្រភេទ OLED ដូចគ្នា ក៏នឹងត្រូវបានប្រកាសស្របពេលជាមួយនឹង iPhone អេក្រង់ LCD ទំហំ 6.1អ៊ីញដែរ។

Fu
ប្រភព៖ idownloadblog
- Share This Post:






