សិល្បៈ

នេះហើយមិត្តល្អ! មិត្តភក្តិរបស់អ្នកនាង សុគន្ធ នីសា ខ្នះខ្នែងធ្វើរឿងដ៏រំជួលចិត្តបែបនេះ ក្រោយពេលអ្នកនាងកំពុងសម្រាកព្យាបាលជំងឺកូវីដ (មានវីដេអូ)

BY
Khmernote Media
March 13, 2021

កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ កន្លងទៅនេះ អ្នកនាង សុគន្ធ នីសា តារាចម្រៀងជួរមុខដ៏ល្បីឈ្មោះមួយរូបក្នុងផលិតកម្មហង្សមាស បានធ្វើការប្រកាសជាសាធារណៈនៅលើគណនីហ្វេសប៊ុកថា អ្នកនាងមានលទ្ធផលតេស្តវិជ្ជមានវីរុសកូវីដ១៩ ហើយប្រាប់ឲ្យបងប្អូនទាំងអស់មានការប្រុងប្រយ័ត្ន។ ក្រោយពីការប្រកាសវិជ្ជមានកូវីដ១៩ ជាសាធារណៈរួចមក នៅរសៀលថ្ងៃដដែល មន្ត្រីសុខាភិបាលបានបើកឡានពេទ្យធ្វើដំណើរមកយកអ្នកនាង សុគន្ធ នីសា ទៅសម្រាកព្យាបាលនៅសណ្ឋាគារក្រេតឌុករាជធានីភ្នំពេញ។

ក្រោយទទួលបានដំណឹងថា អ្នកនាង សុគន្ធ នីសា បានឆ្លងជំងឺកូវីដ១៩ ភ្លាម មិត្តភក្តិជាច្រើននាក់របស់អ្នកនាងបានទូរស័ព្ទសួរសុខទុក និងជាពិសេសខំប្រឹងចំអិនអាហារល្អៗ ដើម្បីប៉ូវសុខភាព និងយកចំណីអាហារមកឲ្យអ្នកនាង ដោយត្រូវអង្គុយរងចាំទាំងកណ្តាលថ្ងៃថែមទៀត។ ទឹកចិត្តមិត្តភក្តិរបស់អ្នកនាង សុគន្ធ នីសា បានធ្វើឲ្យមហាជនរំភើបចិត្តយ៉ាងខ្លាំង ដែលនេះជា មិត្តភក្តិល្អ ដែលចេះជួយគ្នាក្នុងគ្រាលំបាក។ អ្នកនាង សុគន្ធ នីសា បានឈរពីចំងាយតាមបង្អួច និងធ្វើដៃរូបបេះដូច ដែលជាបង្ហាញក្តីស្រលាញ់រាប់អានគ្នាស្មោះអស់ពីចិត្ត៕

Share This Post: