ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ទៅដកថវិកា ៣លានដុល្លារសម្រាប់បរិច្ចាគទប់ស្កាត់ជំងឺកូវីដ-១៩ ហើយក៏បានសុំទោសបើការថតរូបនេះ ប៉ះពាល់អារម្មណ៍បងប្អូនទាំងអស់គ្នា ព្រោះមូលហេតុមួយនេះ…

    BY Khmernote Media March 13, 2021
    អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ទៅដកថវិកា ៣លានដុល្លារសម្រាប់បរិច្ចាគទប់ស្កាត់ជំងឺកូវីដ-១៩ ហើយក៏បានសុំទោសបើការថតរូបនេះ ប៉ះពាល់អារម្មណ៍បងប្អូនទាំងអស់គ្នា ព្រោះមូលហេតុមួយនេះ…

    អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសបរិច្ចាគថវិកា ៣លានដុល្លារតាមរយៈសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ដែលកំពុងតែឆ្លងចូលសហគមន៍កាន់តែខ្លាំងឡើងៗ។ ម្ចាស់គម្រោងបុរីឡេងណាវ៉ាត្រា និងជាម្ចាស់ផលិតកម្ម Galaxy Navatra រូបនេះបានរៀបរាប់ថា៖

    “ខ្ញុំបាទនិងក្រុមគ្រួសារសូមជួយតាមរយ:សម្ដេចតេជោដើម្បីទប់ស្កាត់ជំងឺ covid 19 ចំនួន3លានដុល្លា ។ ខ្ញុំមិនអាចរស់នៅតែឯង បើប្រទេសជាតិមានចលាចល គ្មានស្ថេរភាព គ្មានសុខសន្តិភាព ខ្ញុំក៏មិនដឹងយកលុយទាំងនេះទៅចាយឯណាដែរ ខ្ញុំកើតនៅកម្ពុជាស្លាប់នៅកម្ពុជា ជួយប្រជាជនកម្ពុជា ជាតួនាទីរបស់យើងទាំងអស់គ្នា សាមគ្គីភាពទើបមានភាពរឹងមាំ ពេលនេះមិនមែនជាពេលបន្ទោសអ្នកណាម្នាក់ទេ តែជាពេលយើងត្រូវសាមគ្គីគ្នា។ សូមបញ្ជាក់ទៅដល់បងប្អូន ខ្ញុំមិនមែនជាអ្នកមានលុយច្រើននោះទេតែខ្ញុំមានបេះដូងស្រឡាញ់ប្រទេសជាតិរបស់យើង។”

    មុននេះបន្តិច អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហោះរូបថតជាច្រើន និងបានសរសេររៀបរាប់ថា៖ “ថវិកា3លានដុល្លានេះខ្ញុំនឹងភរិយាខ្ញុំបានបរិច្ចាគដើម្បីទប់ស្កាត់ជំងឺCovid19ហើយ សូមទោសផងបើការថតរូបនេះប៉ះពាល់អារម្មណ៍បងប្អូនទាំងអស់គ្នា ព្រោះខ្ញុំចង់មានអនុស្សាវរីយ៍នឹងការចងចាំ🙏🙏🙏🙏 “៕

     

    Share This Post: