សិល្បៈ

ពែកមីចេញមកបញ្ជាក់​ បន្ទាប់ពីទទួលបានព័ត៌មានស្រីអ៉ីត​ ឆ្លងកូវីដ-១៩

BY
Khmernote Media
March 13, 2021

កាលពីពេលថ្មីៗនេះមានការភ្ញាក់ផ្អើលមួយដែលជំងឺកូវីដ-១៩ បានកើតឡើងទៅលើអ្នកសិល្បៈម្នាក់ទៀតគឺអ្នកនាង អ៉ីត តារាកំប្លែងល្បីឈ្មោះប្រចាំក្រុមរបស់នាយពែកម៉ី ខណៈដែលពេលនេះស្រីអ៉ីតត្រូវបានបញ្ជូនទៅព្យាបាលនៅសណ្ឋាគារ Great Duke ដូចសិល្បៈករ សិល្បៈការនី ឯទៀតដែរ។ ក្នុងនោះអ្នកនាង អ៉ីត បានបញ្ជាក់ថា នាងជាអ្នកប៉ះពាល់ប្រយោលជាមួយតារាចម្រៀង វី ឌីណែត ហើយនាងត្រូវបានរកឃើញថាមានវិជ្ជមានកូវីដ-១៩ កាលពីម្សិលមិញនេះ។

ថ្មីៗនេះដែរក្រោយពេលទទួលព័ត៌មានថា ស្រីអ៉ីត បានឆ្លងជំងឺកូវីដ-១៩ នាយពែកម៉ី ក៏បានចេញមកបញ្ជាក់ថាខ្លួនមិនបានជួបស្រីអ៉ីត ទេមួយរយៈនេះ ដោយតារាកំប្លែងរូបនេះបានរៀបរាប់ថា៖ “ខ្ញុំអត់មានកេីតអីទេបងប្អូន​ ខ្ញុំអត់បានជួបស្រីអីតផង ហេីយសុភាពខ្ញុំល្អធម្មតា​ ប៉ុន្មានថ្ងៃនេះ​ខ្ញុំនៅតែផ្ទះទេ​ ជូនពរស្រីអីតឆាប់ជា​”៕

Share This Post: