សិល្បៈ

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង អំពាវនាវដល់អ្នកពាក់ព័ន្ធតារាកំប្លែង ស្រីអ៉ីត ទាំងអស់ចាប់ពីថ្ងៃទី​ ៧​ ខែមីនា​ មកធ្វើតេស្ត

BY
Khmernote Media
March 13, 2021

អ្នកនាង សេន ចិន្តា ហៅស្រីអ៉ីត អាយុ៣៩ឆ្នាំ ដែលបងប្អូនបានស្គាល់ជាក្រុមកំប្លែងរបស់នាយពែកមី បានបញ្ជាក់ និងអះអាងប្រាប់សារព័ត៌មានក្នុងស្រុកថា នាងមានវិជ្ជមានជំងឺកូវីដ-១៩ ហើយបច្ចុប្បន្នកំពុងតែសម្រាកព្យាបាលនៅក្នុងសណ្ឋាគារ Great Duke ដោយមានការយកចិត្តទុកដាក់ព្យាបាលពីក្រុមគ្រូពេទ្យ។ ស្រីអ៉ីត បានបន្ថែមទៀតថា ក្រុមគ្រូពេទ្យបានទៅយករូបនាងពីផ្ទះដែលមានអាស័យដ្ឋាននៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ (ក្បែរវត្តទួល) ខណ្ឌឫស្សីកែវ នាយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ បន្ទាប់ពីការធ្វើតេស្ត និងរកឃើញថា បានប៉ះពាល់ដោយប្រយោលជាមួយនឹងតារាចម្រៀង វី ឌីណែត។

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC ក៏បានអំពាវនាវដល់អ្នកពាក់ព័ន្ធតារាកំប្លែង ស្រីអ៉ីត ទាំងអស់​ចាប់ពីថ្ងៃទី​ ៧​ ខែមីនា​ ឆ្នាំ២០២១​ សូមអញ្ជេីញទៅធ្វេីតេស្តនៅមណ្ឌលសុខភាពចាកអង្រែក្រោ​ម មន្ទីរពេទ្យខ្មែរសូវៀត​ និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា​។ ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥

Share This Post: