សិល្បៈ

នាយពែកមី វិដេអូ Call ទៅស្រីអ៊ីត ហើយសួរពីអាការៈ និងថ្ងៃណាដែលអ្នកនាងឆ្លង កូវីដ១៩

BY
Khmernote Media
March 14, 2021

អ្នកនាង សេន ចិន្តា ហៅស្រីអ៉ីត អាយុ៣៩ឆ្នាំ ដែលបងប្អូនបានស្គាល់ជាក្រុមកំប្លែងរបស់នាយពែកមី បានបញ្ជាក់ និងអះអាងប្រាប់ថា នាងមានវិជ្ជមានជំងឺកូវីដ-១៩ ហើយបច្ចុប្បន្នកំពុងតែសម្រាកព្យាបាលនៅក្នុងសណ្ឋាគារ Great Duke ដោយមានការយកចិត្តទុកដាក់ព្យាបាលពីក្រុមគ្រូពេទ្យ។ ស្រីអ៉ីត បានប្រាប់បន្តថា ក្រុមគ្រូពេទ្យបានទៅយករូបនាងពីផ្ទះដែលមានអាស័យដ្ឋាននៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ (ក្បែរវត្តទួល) ខណ្ឌឫស្សីកែវ នាយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ បន្ទាប់ពីការធ្វើតេស្ត និងរកឃើញថា បានប៉ះពាល់ដោយប្រយោលជាមួយនឹងតារាចម្រៀង វី ឌីណែត។

ហើយនាយពែកមីបានធ្វើការ វីដេអូ Call ទៅអ្នកនាង អ៊ីត តារាកំប្លែង បន្ទាប់ពីទទួលបានលទ្ធផលវិជ្ជមានកូវីដ១៩ អ្នកនាងបានរៀបរាប់ថា គាត់មានវិជ្ជមានកូវីដ១៩ កាលពីថ្ងៃទី ០៨ មីនា ឆ្នាំ ២០២១ ហើយអ្នកពាក់ព័ន្ធអ្នកនាងបានទៅធ្វើតេស្តលើកទី១ ទទួលបានលទ្ធផលអវិជ្ជមានកូវីដ១៩។ អ្នកនាងបានឆ្លើយតបថា កូនស្រី និងក្មួយចឺម បានទៅស្រុកមុនពេលអ្នកនាងកើតម្លេះ ហើយអ្នកនាងក៏បញ្ជាក់ថា អាការៈមិនមានឈឺក ក្តៅខ្លួនអ្វីទេ គ្រាន់តែឈឺដៃ ឈឺជើងបន្តិចបន្តួចទេ ព្រោះគាត់បានញាំថ្នាំទៀងទាត់ និងធ្វើលំហាត់ប្រាណ ហើយលោកគ្រូ អ្នកគ្រូពេទ្យយកចិត្តទុកដាក់ចំពោះគាត់ណាស់។ សូមប្រិយមិត្តទស្សនាវិដេអូខាងក្រោមនេះ៖

Share This Post: