ព័ត៌មានជាតិ
នារីជនជាតិវៀតណាម ធ្វើការនៅ KTV យកបាយប្រអប់ ឲ្យអ្នកកំពុងធ្វើចត្តាឡីស័កនៅខេត្តព្រះសីហនុ ត្រូវសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីឆែកឃើញរបស់នេះក្នុងបាយ
BY Khmernote Media
March 14, 2021
ខេត្តព្រះសីហនុ-នៅវេលាម៉ោង០៩:៥០នាទីព្រឹក ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ មាននារីម្នាក់ ឈ្មោះ វិន គឹមហឹង ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិវៀតណាម មុខរបរ ktv ៣៣៣ ស្នាក់នៅសណ្ឋាគារ ជិតតោពីរ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានយកបាយមួយប្រអប់មកអោយឈ្មោះ NGUYEN THUY LINH ភេទស្រី កើត នៅថ្ងៃទី 0២.0៩.១៩៩៨ ជនជាតិវៀតណាម បច្ចុប្បន្នកំពុងធ្វើចត្តាឡីស័ក ត្រូវបាន ក្រុមការងារប្រចាំគោលដៅ អគារស្នាក់នៅឆាងឆឹងកាស៊ីណូ បានឆែកនៅក្នុងប្រអប់បាយ រកឃើញម្សៅសថ្លា១កញ្ចប់ នៅក្នុងបាយប្រអប់។

បច្ចុប្បន្នក្រុមការងារប្រចាំគោលដៅ អគារស្នាក់នៅឆាងឆឹងកាស៊ីណូ បានប្រគល់មនុស្សនិងវត្ថុតាង អោយកម្លាំងការិយាល័គ្រឿងញៀនស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ យកទៅដើម្បី បន្តតាមនីតិវិធី៕


ប្រភព៖ លោក Huy Bunleng