ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អភិបាលខណ្ឌ ឬស្សីកែវ បញ្ជាក់ឲ្យដឹងថា រកឃើញវិជ្ជមានកូវីដ ៣នាក់ ដែលជាអ្នកផ្ទះ ក្រុមរាំរបស់តារាចម្រៀង សុគន្ធ នីសា នៅសង្កាត់ទួលសង្កែទី១ (ជិតផ្សារសាំហាន់)

    BY Khmernote Media March 15, 2021
    អភិបាលខណ្ឌ ឬស្សីកែវ បញ្ជាក់ឲ្យដឹងថា រកឃើញវិជ្ជមានកូវីដ ៣នាក់ ដែលជាអ្នកផ្ទះ ក្រុមរាំរបស់តារាចម្រៀង សុគន្ធ នីសា នៅសង្កាត់ទួលសង្កែទី១ (ជិតផ្សារសាំហាន់)

    មុននេះបន្តិចលោកជា ពិសី អភិបាលខណ្ឌ ឬស្សីកែវ បានបញ្ជាក់តាមហ្វេសបុកឲ្យដឹងថា៖ ព័ត៌មានស្ដីពីអ្នកមានវិជ្ជមាននឹងមេរោគកូវីដ១៩ នៅយប់រំលងអាធ្រាតឈានចូលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ (វេលាម៉ោង០០ និង៣០នាទី) ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ បានរកឃើញអ្នកមានវិជ្ជមាននឹងមេរោគកូវីដ១៩ ចំនួន០៣នាក់ ដែលជាអ្នកផ្ទះរស់នៅជាមួយបុរស អាយុ២២ឆ្នាំ ជាសមាជិកក្រុមរាំរបស់ តារាចម្រៀង សុគន្ធ នីសា រួមមាន ៖

    ១/ ស្ត្រី អាយុ ៤៧ ឆ្នាំ ២/ បុរស អាយុ ៣០ ឆ្នាំ និង៣/ កុមារី អាយុ ១២ ឆ្នាំ ដែលមានទីតាំងនៅផ្ទះលេខ៤៤ ផ្លូវបេតុង ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ (ជិតផ្សារសាំហាន់)។ បច្ចុប្បន្នអ្នកជម្ងឺទាំងបីនាក់ខាងលើនេះត្រូវបានបញ្ជូនទៅព្យាបាល នៅអតីតសណ្ឋាគារអ៉ីនធើខនទីណង់តាល់ (TheGreat Duke)។ រីឯអ្នកដែលពាក់ព័ន្ធផ្សេងទៀតនៅក្នុងផ្ទះ ត្រូវបានអោយធ្វើចត្តាឡីស័កនៅក្នុងទីតាំងនេះបន្តទៀត ជាចុងក្រោយ អាជ្ញាធរ បានបន្តបិទទីតាំងខាងលើនេះជាបណ្ដោះអាសន្ន៕

    Share This Post: