រដ្ឋបាលខេត្តកែប បញ្ជាឲ្យផ្អាកបណ្តោះអាសន្នការរៀបពិធីមង្គលការ និងពិធីជប់លៀងផ្សេងៗ
យោងតាមលិខិតពីរដ្ឋបាលខេត្តកែប ដោយសារស្ថានភាពនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ នៅតែបន្តកើនឡើងជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ។ ទន្ទឹមនឹងនេះក៏បានសង្កេតឃើញបងប្អូនប្រជាពលរដ្ឋមួយចំនួនតូចនៅតែបន្តរៀបពិធីមង្គលការ ពិធីជប់លៀង និងការជួបជុំតាមបែបសាសនានា ដែលមានការប្រមូលផ្តុំមនុស្សជាច្រើន និងពិធីផ្សេងៗទៀត គួបផ្សំការធ្វេសប្រហែសមិនបានអនុវត្តខ្ជាប់ខ្ជួននូវវិធានការអនាម័យ និងវិធានការទប់ស្កាត់នឹងការរីករាលដាលនៃជំងឺកូវីដ១៩។

រដ្ឋបាលខេត្តកែប សម្រេចផ្អាកជាបណ្តោះអាសន្ននូវការអនុញ្ញាតច្បាប់សម្រាប់រៀបចំពិធីមង្គលការ ពិធីជប់លៀង និងការជួបជុំបែបសាសនាក្នុងរូបភាពប្រមូលផ្តុំមនុស្សច្រើន ចាប់ពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ហើយក្នុងករណីម្ចាស់ពិធីមិនចូលរួមសហការ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលនៅតែបន្តរៀបចំពិធីដោយពុំមានការអនុញ្ញាត និងមិនគោរពតាមវិធានការអនាម័យ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក ត្រូវចុះបិទ ឬផ្អាកពិធី នៃការជួបជុំនោះជាបន្ទាន់។ សូមអានព័ត៌មានលំអិតខាងក្រោម៖
