បច្ចេកវិទ្យា

realme 8 Series ត្រៀមនឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី ២៤ មិនាខាងមុខនេះហើយជាមួយនឹង 108MP Infinity Camera

BY
choung samrith
March 15, 2021

ចាប់តាំងពី realme បានដាក់បង្ហាញ realme 7 និង realme 7 Pro កាលពីខែកញ្ញាឆ្នាំ២០២០ កន្លងទៅនេះដែលវាបានទទួលការគាំទ្រភ្លូកទឹកភ្លូកដីរួចមក realme ក៏ត្រៀមនឹងបញ្ចេញអាវុធថ្មីមួយទៀតរបស់ខ្លួនដែលវាជា realme 8 និង realme 8 Pro ក្នុងថ្ងៃ 24 មិនាខាងមុខនេះ។

realme បានបញ្ចូនប្រអប់ពិសេសមួយភ្ជាប់ជាមួយលិខិតអញ្ជើញទស្សនាការផ្សាយផ្ទាល់នៅការដាក់បង្ហាញជាផ្លូវការនូវ realme 8 Series ដែលក្នុងប្រអប់ផងដែរបានភ្ជាប់មកជាមួយនឹងរូបរាងព៌ណខ្នងខាងក្រោយរបស់ realme 8 Series នោះ ហើយថែមជាមួយនឹងការបញ្ជាក់យ៉ាងច្បាស់ពីប្រព័ន្ធ Camera ជំនាន់ថ្មីរបស់ខ្លួន 108MP Infinity Camera ដែលវាជាកំណែប្រែ Update ថ្មីលើប្រព័ន្ធ Camera 64MP ចាស់របស់ខ្លួន។

ចំពោះខ្នងខាងក្រោយព៌ណលឿងដ៏ស្រស់ស្អាតដែលមកក្នុងប្រអប់នោះទៀតសោតវាក៏ភ្ជាប់មកជាមួយពាក្យ Dare To Leap នៅលើនោះតែម្តងដែលវាជាពាក្យស្លោកប្រចាំ realme ហើយព៌ណលឿងនឹងទៀតសោតវាក៏ជាព៌ណពិសេសផងដែរសម្រាប់ realme 8 Series នេះ។

ក្នុងលិខិតអញ្ជើញនោះទៀតផងដែរវាក៏មិនបានបញ្ជាក់ពីកម្លាំងម៉ាស៊ីនរបស់ realme 8 Series នោះទេប៉ុន្តែយើងក៏ទទួលបានដំណឹងបែកធ្លាយជាច្រើនផងដែរពីកម្លាំងម៉ាស៊ីនរបស់វាដោយវាបំពាក់មកជាមួយនឹងបន្ទះឈីប Heilo G95 SoC មានអេក្រង់ 6.4 Inches AMOLED Display ទំហំថ្ម 5000mah និងប្រើប្រាស់មុខងារសាកថ្ម 30W។

រងចាំទាំងអស់គ្នាថាតើ realme 8 Series នេះមានអ្វីផ្លាស់ប្តូរខ្លះខណះពេលដែលការបង្ហាញជាផ្លូវការនៅសល់តែ៩ថ្ងៃទៀតតែប៉ុណ្ណោះ៕

ប្រភព៖ GSMarena

Share This Post: